CamNews

ព័ត៌មានជាតិ 

ភ្លើងឆេះបំផ្លាញ តូបលក់ដូរ នៅផ្សារចាស់់ ជាង៣០០តូប

 

-រថយន្ដពន្លត់ អគ្គិភ័យ ជាង៣០គ្រឿង ប្រើទឹកជិត ២០០ជើង

-អាជ្ញាធរ កំពុងពិភាក្សាស្វែង រកដំណោះ ស្រាយជូនអាជីវករ ជាម្ចាស់តូប

ភ្នំពេញ  ៖ តូបរបស់អាជីវករ នៅក្នុង ផ្សារចាស់ ខណ្ឌដូនពេញ ជាង៣០០តូបត្រូវ បានភ្លើងឆាបឆេះ ទាំងស្រុង ក្នុង ចំណោមតូប លក់ដូរទាំងអស់នៅក្នុងផ្សារ ចំនួន៩១៤តូប ខណៈដែលតូបផ្សេងទៀត បានឆេះរោល រាល កាលពីព្រឹក ព្រលឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនិងភ័យ ស្លន់ស្ងោរត់ឆ្លេរឆ្លាពីសំណាក់ ក្រុម អាជីវករ ដែលរកស៊ីនៅក្នុងផ្សារវ័យ ចំណាស់ មួយនេះ ។

អគ្គិភ័យ បានឆាបឆេះដំបូងចេញពីតូប ទី២ប៉ែកខាងកើតជាប់ផ្លូវធំ រួចហើយភ្លើង បានរីករាល ដាល ទៅកាន់ តូប ផ្សេងៗទៀត ក្លាយទៅជាអណ្ដាតភ្លើងក្រហម ឆ្អិនឆ្អៅយ៉ាង សន្ធោសន្ធៅនៅក្នុងផ្សារ ពេលនោះអាជ្ញាធរ និង កម្លាំង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចាប់ ផ្ដើមបញ្ចេញប្រតិបត្ដិការជួយអន្ ដរាគមន៍ បញ្ជូនរថយន្ដ ពន្លត់អគ្គិភ័យ ទាំងតូច ទាំងធំ គ្រប់អង្គភាពទៅកាន់កន្លែងកើតហេតុ ដើម្បី ជួយបាញ់ពន្លត់ ប៉ុន្ដែដោយស្ថានភាពភ្លើងឆេះ មានទ្រង់ទ្រាយធំ ហើយប្រតិបត្ដិការបាញ់ ពន្លត់រៀងពិបាកនោះ ព្រោះតែតូបទាបៗ ពេក ប្រក់ស័ង្កសី បានធ្វើឱ្យ ប្រតិបត្ដិការជួយ សង្គ្រោះមួយនេះ អូសបន្លាយអស់រយៈពេល ជាង៣ម៉ោង ពោលតាំងពីម៉ោងជាង៧ ភ្លើង ចាប់ផ្ដើមឆេះ រហូតដល់ម៉ោងជាង១០ព្រឹក ថ្ងៃដដែលនេះ ទើបរលត់ទាំងស្រុង ។

យ៉ាងណាក៏ដោយ ចំពោះគ្រោះអគ្គិភ័យ ខាងលើនេះ ទាំងអាជ្ញាធរនិងសមត្ថកិច្ចមិន ទាន់អាចបញ្ជាក់ពី មូលហេតុ ពិតប្រាកដនិង ទំហំនៃការខូចខាតនៅឡើយទេ ដោយស្ថិត ក្រោមការស្រាវជ្រាវនិងសួរនាំនៅឡើយ បើ ទោះបី សេចក្ដីរាយការណ៍ជាជំហានដំបូង បានអះអាងថា បណ្ដាលមកពីទុស្សេខ្សែភ្លើង នៅក្នុងផ្សារក៏ដោយនោះ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានបញ្ជាក់ថា ក្រោយមានករណីខាងលើ នេះកើតឡើងភ្លាម អាជ្ញាធរ និងសមត្ថកិច្ច រាជធានីភ្នំពេញ និងខណ្ឌដូនពេញ ដឹកនាំ ដោយលោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ  លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់បានចុះទៅ ជួយអន្ដរាគមន៍ តាមរយៈបញ្ជូនរថយន្ដបាញ់ ពន្លត់ជាច្រើនគ្រឿងជាបន្ដបន្ទាប់ទៅកាន់ទីនោះ ។

អភិបាលរងរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់នៅកន្លែងកើតហេតុប្រាប់ អ្នកកាសែតទំហំនៃការឆាបឆេះ អស់ពី៥០ ទៅ៦០ភាគរយ ហើយឆេះដំបូងចេញពីកន្លែង តូបលក់ពូកនៅក្នុងផ្សារ ។

លោកឃួង ស្រេង បានបង្ហាញពីការលំ បាកចំពោះការជួយអន្ដរាគមន៍ បាញ់ពន្លត់ពី សំណាក់រថយន្ដពន្លត់អគ្គិភ័យ ពីព្រោះតែតូប នៅក្នុងផ្សារទាំងអស់ទាបពេក និងប្រក់ស័ង្កសី ដូច្នេះពេលបាញ់ពីលើប៉ះស័ង្កសី ហើយបាញ់ ពីក្រោមចូលមិនដល់ ជាហេតុធ្វើឱ្យភ្លើងឆាប ឆេះកាន់តែខ្លាំងឡើង ។

ដោយឡែកប្រធានផ្សារចាស់ លោកយន់ ចាន់ដារា បានបញ្ជាក់ថា តូបទាំងអស់នៅក្នុង ផ្សារ មានចំនួន៩១៤តូប ក្នុងនោះតូបលក់ ដូរជាង៣០០ ត្រូវបានឆេះទាំងស្រុកខណៈ ដែលតូបផ្សេងទៀត បានឆេះរោលនិងប៉ះ ពាល់ ។

ប្រធានផ្សាររូបនេះ បានបញ្ជាក់ទៀតថា ការឆាបឆេះដំបូងចេញពីតូបទី២ប៉ែកខាង កើតជាប់ផ្លូវធំ ប៉ុន្ដែមូលហេតុពិតប្រាកដនោះ មិនទាន់ដឹងនៅឡើយទេ ថាបណ្ដាលមកពីអ្វី។

មន្ដ្រីនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំ ពេញ ដែលចូលរួមនៅក្នុងប្រតិបត្ដិការបាញ់ ពន្លត់ខាងលើនេះ បានបញ្ជាក់ថា រថយន្ដពន្លត់ អគ្គិភ័យជាង៣០គ្រឿង ត្រូវបានបញ្ជូនទៅ ជួយអន្ដរាគមន៍ជាបន្ដបន្ទាប់ក្នុងនោះរថយន្ដ របស់ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៩គ្រឿង រថយន្ដរបស់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ៤គ្រឿង រថយន្ដ របស់មជ្ឈមណ្ឌលកោះពេជ្រ ចំនួន២គ្រឿង រថយន្ដពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១ គ្រឿង រថយន្ដពន្លត់អគ្គិភ័យកងអង្គរក្ស ចំនួន១គ្រឿង និងរថយន្ដរបស់អង្គភាព៧១១នៃកងពលតូចលេខ៧០ ដែលជណ្ដើរកម្ពស់៥០ម៉ែត្រ ចំនួន៦គ្រឿងផងដែរ ។

មន្ដ្រីនគរបាលពន្លត់អគ្គិភ័យបានបញ្ជាក់ ទៀតថា រថយន្ដមួយគ្រឿងបានប្រើប្រាស់ ទឹកអស់ចំនួន៥ជើង ដូច្នេះ ក្នុងប្រតិបត្ដិការ ពន្លត់អគ្គិភ័យមួយនេះ អជ្ញាធរនិងសមត្ថកិច្ច ប្រើទឹកអស់ជិត២០០ជើង ។

លោកឃួង ស្រេង បានថ្លែងបានឱ្យដឹង ទៀតថា បើទោះបីតូបជាង៣០០ត្រូវបាន ឆេះបំផ្លាញទាំងស្រុង ប៉ុន្ដែកម្លាំង អន្ដរាគមន៍ បានជួយបាញ់ពន្លត់នៅជុំវិញផ្សារ ដើម្បីទុក លទ្ធភាពឱ្យប្រជាពលរដ្ឋនិងអាជីវករជញ្ជូន ឥវ៉ាន់របស់ពួក គេចេញ ហើយការបាញ់ស្កាត់ នេះ ក៏មិនបណ្ដាលរីករាលដាលមកតូបផ្សេង ទៀត និងផ្ទះប្រជាពលរដ្ឋ នៅជាប់ផ្សារ នោះដែរ ។

អភិបាលរងរាជធានីភ្នំពេញ ក៏បានអំពាវ នាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គិភ័យ ជាពិសេសរ ដូវធ្លាក់ខ្យល់ ពីខាងជើង ហើយនៅតាមផ្ទះនិង កន្លែង អាជីវ កម្មផ្សេង ត្រូវមានបំពង់ពន្លត់អគ្គិភ័យដើម្បី ជួយ អន្ដរាគមន៍ជាបឋមដោយខ្លួនឯង ខណៈ ដែលរថយន្ដពន្លត់អគ្គិភ័យ នៅឆ្ងាយពេក។

លោកឃួង ស្រេង ក៏បានលើកឡើងទៀត ថា នៅក្នុងផ្សារមានបំពង់ហ្គាស ហើយពេល ដែលភ្លើងឆេះ បានធ្វើឱ្យ បំពង់ហ្គាសផ្ទុះជា បន្ដបន្ទាប់ រិតតែធ្វើឱ្យភ្លើងកាន់តែឆេះខ្លាំង ឡើង ។

យ៉ាងណាក៏ដោយ ចំពោះគ្រោះអគ្គិភ័យ ដ៏កំណាចនេះ លោកអភិបាលរងរាជធានីភ្នំ ពេញ មិនទាន់បញ្ជាក់ពី ដំណោះ ស្រាយជូន អាជីវករ ដែលបាត់បង់តូប របស់ខ្លួននៅឡើយ ទេដោយដំណាក់កាលដំបូងនេះ គឺជួយអន្ដរា គមន៍សិន រួចបន្ដ ពិភាក្សា ព្រមទាំងសុំគោល ការណ៍ពីថ្នាក់ដឹកនាំ ដើម្បីរកដំណោះស្រាយ ជូនពួកគាត់ ។

មន្ដ្រីពន្លត់អគ្គិភ័យនៅអង្គភាព៧១១ នៃកងពលតូចលេខ៧០ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន ពីគ្រោះអគ្គិភ័យ នៅ ផ្សារចាស់រួចមក ខាងអង្គភាពរបស់ខ្លួនបាន បញ្ជូនរថយន្ដចំនួន៦គ្រឿងមកចូលរួមនៅក្នុងប្រតិបត្ដិការផងដែរ ក្នុង នោះរថយន្ដចំណុះ ២៦០០០លីត្រ មួយគ្រឿង រថយន្ដចំណុះ ១ម៉ឺនលីត្រពីរគ្រឿង រថយន្ដជណ្ដើរប្រវែង ៥០ម៉ែត្រ មួយគ្រឿង និងរថយន្ដក្បាលបាញ់ ចំនួន២គ្រឿង ។

អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន ដែលចូលរួមដឹកនាំប្រតិបត្ដិការជួយអន្ដរា គមន៍បាញ់ពន្លត់ នៅផ្សារ ចាស់នេះ បានសម្ដែង ការសោកស្ដាយ ចំពោះការបាត់បង់ទ្រព្យ សម្បត្ដិនិងតូបលក់ដូរ ដោយយថាហេតុ ប៉ុន្ដែ ថ្នាក់ដឹកនាំ និងបើកកិច្ចពិភាក្សាស្វែងរកដំណោះ ស្រាយជូនពួកគាត់នៅពេលក្រោយ ។

ក្រោយប្រតិបត្ដិការបាញ់ពន្លត់ភ្លើងទាំង ស្រុងរួចមក កម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាលនិងអាវុធហត្ថ  បានជួយច្រក ឥវ៉ាន់និងជញ្ជូនឥវ៉ាន់ ដែលនៅសេសសលឱ្យ អាជីវករទាំងការសោកស្ដាយជាទីបំផុត។

តាមការបញ្ជាក់របស់សមត្ថកិច្ចនិងអាជ្ញា ធរ គ្រោះអគ្គិភ័យនេះ មិនបានធ្វើឱ្យបាត់បង់ ជីវិតរបស់ប្រជាពលរដ្ឋ ណាម្នាក់នោះឡើយ ហើយការវាយតម្លៃចុងក្រោយ នៃការខូចខាត បានកើនឡើងជាង៧០ភាគរយ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP