CamNews

ព័ត៌មានជាតិ 

នគរបាលជំនាញ និងអង្គភាពរថយន្ត សង្គ្រោះ៧៧១ រត់ចែកជើងគ្នាព្រាត

ភ្នំពេញៈ មន្ត្រីនគរបាលជំនាញ ចរាចរម្នាក់ រងរបួសបាក់ជើងស្តាំម្ខាង និងមន្ត្រីនគរបាលមួយចំនួន
ទៀត រួមនឹងអង្គភាពរថយន្តសង្គ្រោះ៧១១ កងពលតូចលេខ៧០ បាននាំគ្នារត់បាស់ជើងសព្រាត
ភ្នែកនៅកញ្ចឹងក គ្រប់ៗគ្នា ដោយសាររថយន្តកុងតឺន័រ១គ្រឿងខូចនៅចញ្ចើមផ្លូវ ត្រូវនគរបាលសង្កាត់
អន្តរាគមន៍ដោយ ដាក់រនាំដែកចរាចរ និងមែកឈើមួយចំនួនជាកំណត់សម្គាល់ ប៉ុន្តែត្រូវបានម៉ូតូ១
គ្រឿង បើកមិនមើលជ្រុលទៅ បុករងរបួសធ្ងន់ ត្រូវបាន នគរបាលជំនាញចរាចរខណ្ឌ ចុះទៅវាស់វែង
បានហៅរថយន្ត សង្គ្រោះឲ្យទៅដឹកយក ទៅសង្គ្រោះ ក៏ត្រូវម៉ូតូមួយ គ្រឿងទៀតបើកមកបុកទាំងមន្ត្រី
នគរបាល និងក្រុមសង្គ្រោះរត់ចែកជើងគ្នា បណ្តាល ឲ្យមន្ត្រីនគរបាលម្នាក់ បាក់ជើងនៅនឹងកន្លែង។ ត្រូវបានក្រុមសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យលោកសង្ឃទាំង អស់។

ហេតុការណ៏ នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៣
លើ កំណាត់ផ្លូវជាតិលេខ៤ត្រង់ មុខប៉ុស្តិ៍សង្កាត់កន្ទោក ខ័ណ្ឌពោធិសែនជ័យ។

នគរបាលបានឲ្យដឹងថា ម៉ូតូបង្កទី១ម៉ាកសង់កូរ៉េពណ៏ក្រហមពាក់ស្លាកលេខ ម៤១៥២-ភព១ អ្នកបើក
បរស្រវឹង ធ្លាក់ ភ្នែកចង់ដល់ដីមានឈ្មោះ ស៊ិន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់
នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីកើតទៅលិច រីឯម៉ូតូបង្ករមួយគ្រឿង
ទៀត ម៉ូតូមួយគ្រឿង ម៉ាក C125 ស៊េរី ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1A-6427 បើកបរ ពី
កើតទៅលិចអ្នកបើកបរមានឈ្មោះ សួន សិលា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អេវី
ហ្រ្គីនអ៊ិនដាស្រ្ទៀល ខូអិលធីឌី ( ក្រុមហ៊ុន ស្រាបៀរ) ស្នាក់នៅភូមិដូនកុក សង្កាត់បឹងធំ ខ័ណ្ឌពោធិ
សែនជ័យ។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុមានរថយន្តកុងតឺន័រ១គ្រឿង ខូចចតនៅលើ ចិញ្ចើមផ្លូវ
ពេល នគរប៉ុស្តិ៍បានជួយរនាំងដែកទៅដាក់ជាស្លាកសញ្ញា និងមែកឈើមួយចំនួនទៀត ដើម្បីឲ្យបើក
បរមានការប្រុង ប្រយ័ត្នបន្តិចក្រោយមកក៏មានម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េជិះម្នាក់ឯងក្នុងទិសដៅ ពី
កើតទៅលិចក្នុង ស្ថានភាព ស្រវឹងជោគជ្រុលមកបុកពីក្រោយបាយយ៉ាងពេញទំហឹង បណ្តាលឲ្យរង
របួសលើផ្ទៃមុខ បែកក្បាលហូរឈាម ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ហៅជំនាញចរាចរខណ្ឌឲ្យចុះទៅវាស់
វែង និងក្រុមសង្គ្រោះអង្គភាព៧១១ នៃកងពលតូច លេខ៧០ ដឹកយកទៅសង្គ្រោះ ប៉ុន្តែខណៈនគរ
បាល និងក្រុមអង្គភាពសង្គ្រោះ សហការណ៍គ្នា ជួយសង្គ្រោះ និងធ្វើការវាស់វែងនោះ ស្រាប់តែមាន
ម៉ូតូ១គ្រឿងផ្សេងទៀត ម៉ាកសេ១២៥ បើកបរលឿនដូចហោះសំដៅ មកធ្វើឲ្យក្រុម សង្គ្រោះនិងមន្ត្រី
នគរបាលរត់ព្រះអាយុយកតែរួចខ្លួនសភ្នែកព្រាត ប៉ុន្តែគួរឲ្យសោកស្តាយ មន្ត្រី នគរបាលម្នាក់រត់ មិន
រួចត្រូវម៉ូតូនោះបុកចូលទៅក្រោម កង់រថយន្តរងរបួសបាក់ជើងខាងស្តាំម្ខាង ។ ទើបក្រុម សង្គ្រោះដឹក
ទាំងនគរបាល និងអ្នកបើកម៉ូតូ បង្កទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ទាំង
អស់តែម្តងទៅ។  ចំណែកឯវត្ថុតាងត្រូវយកទៅរក្សាទុក នៅចរាចរ និងសណ្តាប់ធ្នាប់ខណ្ឌ ដើម្បីរង់
ចាំ ដោះស្រាយគ្នាជាក្រោយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ