CamNews

ព័ត៌មានជាតិ 

ជនបរទេសម្នាក់ បើកម៉ូតូ បុកទ្វារផ្ទះគេហើយ ដេញវ៉ៃគេ ផ្អើលទាំងយប់

ភ្នំពេញៈ នៅវេលាម៉ង ២ នឹង៤៥នាទី មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុង បុរីមួយជិតរោងចក្រ ទ្រុងមាន់ ស្ថិតភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណសែនសុខរាជធានីភ្នំពេញ ដោយមានជនបរទេសម្នាក់ឈ្មោះ ជូសូមីឃែល នីផែនីន (មិនស្គាល់អាយុ និងមុខរបរ) ស្នាក់នៅផ្ទះលេខ216Eo ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណដូនពេញ បានបើកម៉ូតូធំមួយគ្រឿង បុកចូលផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលអោយខូចខាតទ្វារដែក ហើយនឹងបែកកញ្ចក់ខាងក្នុង។

បើតាមបុរសជាម្ចាស់ផ្ទះឈ្មោះ តូ អាយុ៣៤ឆ្នាំ ដែលមានប្រពន្ធកំពុងតែកូនខ្ចីផងនោះ បានប្រាប់ថា គាត់កំពុងដេកលង់លក់ស្រាប់តែបានឮសំលេងម៉ូតូរូខ្លាំងៗ ពេលនោះគាត់ដឹងខ្លួនឡើង បានឃើញ ជនបរទេសម្នាក់ កំពុងតែបើកម៉ូតូបុកទ្វារផ្ទះរបស់គាត់។

ក្រោយមកអ្នករស់នៅជិតខាងបានចេញមកមើលនឹងសួរនាំជនបរទេសនោះថាហេតុអ្វីបានជាជិះម៉ូតូ មកបុកផ្ទះគេ អ្នកឯងវង្វេងផ្លូវ រឺស្រវឹង។ សួរមិនទាន់បានប្រាប់ផងស្រាប់តែជនបរទេសនោះ ដេញវៃគេ ដេញវៃឯងរត់ពេញ កន្លែងកើតហេតុ សូម្បីតែអ្នកយកពត៌មានចូលទៅថតរូប ក៏ត្រូវបានជនបរទេសនោះ ដេញវៃដែរបានប្រហែលជា១០នាទី កម្លាំងនគរបាលប៉ុស្តិ៍ ទឹកថ្លាបានចុះ មក ធ្វើការសម្របសម្រួល អោយជនបរទេសនោះ សងការខូចខាតដល់ម្ចាស់ផ្ទះ តែការសម្របសម្រួល រវាងជនបរទេស នឹងម្ចាស់ ផ្ទះមិនត្រូវគ្នា ដោយសារខាងម្ចាស់ផ្ទះទាមទារសំណង់២ពាន់ដុល្លារ វាថ្លៃពេកទើបខាងនគរបាល នាំយកជនបង្ក នឹងម៉ូតូ ទៅដោះស្រាយគ្នានៅប៉ស្តិ៍ម្តងទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP