CamNews

ព័ត៌មានជាតិ 

ប្រទះឃើញ សពបុរសម្នាក់ ដេកស្លាប់ ក្នុងថ្លុកឈាម នៅបុរីគៀងហ៊ត

ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានកូន ក្មេងប្រទះឃើញ ដេកស្លាប់ក្នុងថ្លុកឈាមនៅ ក្នុងផ្ទះលេខD18E0 ផ្លូវលេខ៦០ បុរីគៀង ហ៊ត នៅសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពី វេលាម៉ោង១២ថ្ងៃត្រង់ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះទៅសួរនាំ និងរកមូលហេតុនៃការស្លាប់ របស់ជនរងគ្រោះ ។

សេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែង កើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក ប៊ុត អាយុ៥៧ឆ្នាំ ទើបនឹងទិញផ្ទះមួយ ល្វែង ក្នុងបុរីគៀងហ៊តជាប់ច្រកចូលទៅ សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ហើយនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ជនរងគ្រោះបានធ្វើដំណើរទៅកាន់ផ្ទះរបស់ ខ្លួន ទំនងជាលាង សំអាត និងរៀបចំណ្ដើរៗ ដើម្បីចូលស្នាក់នៅជាមួយកូនស្រីរបស់ខ្លួន។

សាក្សីបានបន្ដថា នៅវេលាម៉ោងកើត ហេតុខាងលើ មានកូនក្មេងម្នាក់ទៅអើត មើល នៅក្នុងផ្ទះស្រាប់តែ ឃើញជនរងគ្រោះ ស្លៀកខោខ្លី ដេកស្លាប់ដោយមានឈាមហូរ ចេញពីក្បាល ទើបស្រែកឆោឡោរត់ទៅ ប្រាប់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ រាយការណ៍បន្ដទៅសមត្ថកិច្ចនិងអាជ្ញាធរចុះ មកពិនិត្យ មើលភ្លាមៗ ។

បើតាមសាក្សីដដែលនេះ ការស្លាប់របស់ ជនរងគ្រោះទំនងជា មិនមែនអំពើឃាតកម្ម អំពើអត្ដឃាតនោះ ឡើយ អាចបណ្ដាលមក ពីជនរងគ្រោះខ្លួនឯង ដួលផ្ងារទៅក្រោយ បោកក្បាលនិងឥដ្ឋ ហើយបែកក្បាល ផ្នែក ខាងក្រោយហូរឈាមស្លាប់តែម្ដងទៅ ។

ករណីនេះអាចកើតឡើងតាំងពីម៉ោងមុន ប៉ុន្ដែដោយសារតែគ្មាននរណាម្នាក់និងសាច់ ញាតិជនរងគ្រោះ ឃើញ ទាន់ ទើបដាច់ខ្យល់ ស្លាប់នៅក្នុងផ្ទះតែម្នាក់ឯង យ៉ាងដូច្នេះ ។

យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដ នោះ ស្ថិតក្រោមការសួរនាំនិងស៊ើបអង្កេត ជាមុនសិន របស់ សមត្ថកិច្ច អំពីការស្លាប់របស់ ជនរងគ្រោះ ។

យោងតាមសាក្សីម្នាក់ បាននិយាយថា  ជនរងគ្រោះបានទិញផ្ទះល្វែងនៅក្នុងបុរីនេះ ឱ្យកូនស្រីរបស់ខ្លួន ដើម្បីរស់នៅខណៈដែល កូនស្រីបច្ចុប្បន្នកំពុងរស់នៅជាមួយឪពុក ម្ដាយក្មេកនៅឡើយ ប៉ុន្ដែមិនទាន់ ចូលទៅ រស់នៅផង បណ្ដាលជួបហេតុការណ៍គ្រោះ ថ្នាក់ដល់អាយុជីវិតយ៉ាងដូច្នេះ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅក្នុងផ្ទះជនរងគ្រោះពុំមាន ទ្រព្យសម្បត្ដិអ្វីធំដុំនោះ ឡើយ ពោលតែមាន ម៉ូតូមួយគ្រឿង ដែលជនរងគ្រោះជិះទៅតែ ប៉ុណ្ណោះ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចធ្វើកោសល្យវិច័យរួចហើយប្រគល់ទៅ ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP