CamNews

ព័ត៌មានជាតិ 

បង្ក្រាបផលិតផល គ្រឿងសំអាង រំលោភ កម្មសិទ្ធិបញ្ញា

ភ្នំពេញ ៖ កម្លាំងនគរបាលនាយករដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោយ តំណាងអយ្យការ នៅព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៤ បានបញ្ចេញ ប្រតិ បត្ដិការរបស់ខ្លួន ចុះបង្ក្រាប ទីតាំងលក់គ្រឿង សំអាង ដែលជាផលិតផលនាំចូលពីប្រទេស ជប៉ុន ដោយសារតែការដាក់តាំង លក់ នៅ តាមហាង និងតាមស្ដាម៉ាត ទាំង៣ទីតាំង ខាងលើនេះ បានធ្វើឡើងដោយខុសច្បាប់ ពោលពុំមាន ការសុំអនុញ្ញាតពីម្ចាស់ផលិត ផលដើម និងក្រុមហ៊ុននាំផលិតផលនេះផ្ដាច់ មុខចូលប្រទេស កម្ពុជា ។

ប្រតិបត្ដិការចុះបង្ក្រាប មុខទំនិញរំលោភ កម្មសិទ្ធបញ្ញារបស់កម្លាំងនគរបាលនាយក ដ្ឋានប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខាងលើនេះ បានធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា ទី១ ស្ថិត នៅសង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក ទីតាំង ទី២ ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួល គោក និងទីតាំងទី៣ ស្ថិតនៅសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ហើយប្រតិ បត្ដិការនេះ បាន ធ្វើឡើងក្រោយពីមានពាក្យបណ្ដឹងរបស់ក្រុម ហ៊ុនជប៉ុនដែលនាំចូលទំនិញនេះផ្ដាច់មុខ មក កាន់ប្រទេសកម្ពុជា ។

អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ឡុង ស្រេង បានឱ្យដឹងថា ក្រោយពីក្រុមហ៊ុន ជប៉ុនឈ្មោះ ណាកាម៉ុរ៉ា ប្ដឹងចោទប្រកាន់ពី ការយកទំនិញផលិត ផលគ្រឿងសំអាងទៅ លួចលក់បន្ដរួចមក កម្លាំងនគរបាលរបស់ លោក ដោយមានការឯកភាព ពី តំណាង អយ្យការនោះ បានចុះទៅបង្ក្រាប ៣ទីតាំងផ្សេងគ្នានៅតាមក្រុមហ៊ុន និងនៅតាមស្ដារម៉ាត។

មន្ដ្រីនគរបាលនាយកដ្ឋានប្រឆាំងបទ ល្មើសសេដ្ឋកិច្ចបានឱ្យដឹងទៀតថា នៅក្នុង ប្រតិបត្ដិការកន្លះថ្ងៃ បានធ្វើឱ្យមានការប្រ ឈមមុខ រវាងក្រុមសមត្ថកិច្ចនិងម្ចាស់ ទំនិញ ប៉ុន្ដែនៅពេលសមត្ថកិច្ចបង្ហាញ ពីដីការបស់ តុលាការ និងភស្ដុតាងរួចមក ទើបម្ចាស់ទំ និញនោះ អនុញ្ញាតឱ្យសមត្ថកិច្ចចូលទៅត្រួត ពិនិត្យ ។

មន្ដ្រីនគរបាលមួយរូប ដែលចូលរួមនៅ ក្នុងប្រតិបត្ដិការខាងលើនេះ បានឱ្យដឹងថា ម្ចាស់បណ្ដឹងដែល ជាតំណាងក្រុមហ៊ុនជប៉ុន និងចុងចោទ គឺជាម្ដាយមីងនិងក្មួយ ពោល ក្មួយជាអ្នកប្ដឹងមីង ។

យ៉ាងណាក៏ដោយ ចំនួនទំនិញដែលត្រូវ សមត្ថកិច្ចធ្វើការដកហូត នៅក្នុងប្រតិបត្ដិការ រយៈពេលកន្លះ ថ្ងៃនេះ មិនទាន់ដឹងនៅឡើយ ទេ ហើយមុខទំនិញទាំងនោះ ត្រូវបានសមត្ថ កិច្ចយកទៅរក្សាទុកជា បណ្ដោះអាសន្ន នៅ  នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ