CamNews

ព័ត៌មានជាតិ 

ខឹងប្រពន្ធ ជិះម៉ូតូទៅផឹកស្រា រួចហើយ បើកបុកគូថ រថយន្ដគេសង ៥០ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ ក្នុងអាការៈស្រវឹង ស្លៀកតែកន្សែង ពោះគោ ហើយដោះអាវ បានជិះម៉ូតូ
ទៅបុកគូថរថយន្ដបាឡែនមួយ គ្រឿង ដែលកំពុងឈប់នៅភ្លើងស្ដុប បណ្ដាល ឱ្យរងការខូច
ខាត ហើយត្រូវបានម្ចាស់រថយន្ដ ទារសំណងចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាង លើនេះ
បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅ
តាមបណ្ដោយផ្លូវព្រះមុនី វង្ស កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

បើយោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ ខាងលើ
នេះ បានកើតឡើងដោយសារតែបុរស ខាងលើ មានវិបត្ដិគ្រួសារ ដោយឈ្លោះទាស់ ទែង
ជាមួយប្រពន្ធ ធ្វើឱ្យមានអារម្មណ៍មួរ ម៉ៅ ហើយក៏បើកម៉ូតូចេញពីផឹកស៊ីទាំងដោះ អាវ ក៏ជ្រុល
ទៅបុកគូទរថយន្ដបាឡែនដែល កំពុងឈប់នៅភ្លើងស្ដុប បណ្ដាលឱ្យរងការ ខូចខាត ។

សេចក្ដីរាយការណ៍បានបន្ដថា ក្រោយពី ជួបគ្រោះថ្នាក់ចរាចរខាងលើនេះ និងបណ្ដាល ឱ្យគូថ
រថយន្ដខូចខាតនោះ ម្ចាស់រថយន្ដមិន ចង់មានរឿងវែងឆ្ងាយ ក៏ទារសំណងចំនួន ៥០ដុល្លារ ។

បើយោងតាមសមត្ថកិច្ចមូលដ្ឋានក៏បានឱ្យ ដឹងផងដែរថា  នៅវេលាម៉ោងកើតហេតុ ខាងលើ
បុរសម្នាក់នេះ បានជិះម៉ូតូម៉ាកសេ ១១០ ពណ៌សេះ ពាក់ស្លាកលេខភ្នំពេញ 1BF-1378 ក្នុង
ទិសដៅពីកើតទៅលិច ហើយ ពេលដល់ចំណុចកើតហេតុនោះ ក៏បានបុក រថយន្ដបាឡែន
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5792 បណ្ដាលឱ្យរងការខូចខាត ផ្នែកខាងក្រោយ ។

សមត្ថកិច្ចបានបន្ដថា ក្រោយគ្រោះថ្នាក់ ចរាចរខាងលើនេះ បានបណ្ដាលឱ្យបុរសរូប នេះ
ដែលគេមិន ស្គាល់អត្ដសញ្ញាណ បានរង របួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូនទៅកាន់ មន្ទីរ
ពេទ្យភ្លាមៗ  ។ ដោយឡែករថយន្ដ ក្រោយពីទទួលលុយចំនួន៥០ដុល្លារ ក៏បើក ចេញទៅ
ដោយមិនចាំបាច់រំខាន ដល់សមត្ថ កិច្ចនោះទេ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ