CamNews

ព័ត៌មានជាតិ 

រដ្ឋសភាបន្តអនុម័ត​ សេចក្តីព្រាង ច្បាប់ចរាចរណ៍ ដែលនៅសល់ ១០ជំពូកទៀត

ភ្នំពេញ៖ សេចក្តីព្រៀងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ដែលមានការកំណត់ កម្រិតទោសទណ្ឌធ្ងន់ធ្ងរ ជាងច្បាប់ចរាចរណ៍ ផ្លូវគោកចាស់នោះ ត្រូវបានរដ្ឋសភា លើកយកមកពិភាក្សា ពេញមួយព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ តែមិនទាន់បញ្ចប់ នៅឡើយទេ ពោលអនុម័តបានតែ ២ជំពូកប៉ុណ្ណោះ នៅសល់ចំនួន ១០ជំពូក ទៀតដោយនៅព្រឹកថ្ងៃ ពុធ ទី០៣ ខែធ្នូ បានលើកយកមក ពិភាក្សាបន្ត ។

ក្នុងអង្គប្រជុំនាព្រឹក ថ្ងៃចន្ទ ទី០១ ខែធ្នូ សមាជិករដ្ឋសភា បានបោះឆ្នោតគាំទ្រ ទៅលើជំពូកទី១ ស្ដីពីបទ ប្បញ្ញត្តិទូទៅ ដោយសំឡេងគាំទ្រ ១០៧ លើ១០៩។ ជំពូកទី២ ស្ដីពីសញ្ញាចរាចរណ៍ ដោយសំឡេងគាំទ្រ ១០៥ លើ ១០៩ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP