CamNews

ព័ត៌មានជាតិ 

រថយន្តហ្វុយហ្សូ បុករ៉ឺម៉កដឹកដូង កិនដាច់ក្បាលប្រពន្ធ ប្តីបាក់ភ្លៅ

ភ្នំពេញៈ គ្រោះថ្នាក់រថយន្តដ៏រន្ធត់បង្កដោយរថយន្ត ហ្វុយហ្សូបើកបុករ៉ឺម៉កដឹកដូងពេញទំហឹង
ហើយកិន ដាច់ក្បាល ស្រ្តីជាប្រពន្ធជាប់តាមកង រថយន្តរហូតជាង១០ម៉ែត្រ រីឯបុរសជាប្តីរងរបួស
បាក់ភ្លៅបន្សល់ នូវភាពសោកសៅយ៉ាង ក្រៃលែង។

ហេតុការណ៍គ្រោះដ៏សែនរន្ធត់លើប្តីប្រពន្ធអ្នកលក់ដូងនេះ បានកើតឡើងនាវេលាម៉ោង ១២ និង
៣០នាទីថ្ងៃអា ទិត្យ ទី២៨  ខែមេសា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវចំការដូងខាងត្បូងស្ពានព្រែក
ជ្រៃ២០០ម៉ែត្រ ក្នុងសង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ។

តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តហ្វុយហ្សូ ពាក់ស្លាក
លេខ ភ្នំពេញ 3B-1304 បើកបរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន លុះដល់ចំណុចកើតហេតុ
កន្លែងដែលផ្លូវកោងខ្លាំងនោះ បានជ្រុលទៅបុករ៉ឺម៉កដឹកដូងបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង។

បន្ទាប់ពីបុកហើយនោះ រថយន្តនេះបានកិនបុរសជាប្តីបាក់ភ្លៅ រីឯស្រ្តីជាប្រពន្ធវិញ ត្រូវរថយន្តកិនដាច់
ក្បាលជាប់ តាមកង់រថយន្តអូសរហូតដល់ជាង១០ម៉ែត្រ ពេលរថយន្តឈប់ទើបធ្លាក់ក្បាលចេញពីកង់
រថយន្ត។

ស្រ្តីរងគ្រោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ តែបុរសជាប្តីមានឈ្មោះ ពៅ អាយុ ២២
ឆ្នាំ ភូមិ-ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ។

ក្រោយកើតហេតុបុរសជាអ្នកបើកបររថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់ តែរថយន្ត និងម៉ូតូត្រូវបាន
សមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំការដោះស្រាយបន្តទៀត។ ដោយឡែកជនរងគ្រោះជាប្តីត្រូវបានបញ្ជូនទៅសង្រ្គោះ រីឯសពស្រ្តីជាប្រពន្ធយកទៅរក្សាទុករង់ ចាំ
ក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណៃ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ