CamNews

តារា 

សិល្បៈករចិនទាំង ១០រូបដែលលេចធ្លោបំផុតក្នុងឆ្នាំ ២០១១

ដោយផ្អែកលើប្រាក់ចំណូល និងកំរិតកេរឈ្មោះល្បីរបស់សិល្បៈករ កាលពីពេលថ្មីៗនេះ
គេហទំព័រ Forbes របស់ចិនបានធ្វើការជ្រើសរើសនូវសិល្បៈករចំនួន ១០រូបដែលលេចធ្លោ
បំផុតប្រចាំឆ្នាំ ២០១១ កន្លងទៅ។
លោក Andy ( លីវ តឺហួរ)

លោក Andy រឺ ប្រិយមិត្តយើងធ្លាប់ស្គាល់ថាឈ្មោះ លីវ តឺហួរ នោះ បាននាំមុខលោក
ឈិនឡុង ក្នុងការដណ្តើមយកចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងបញ្ជីចំណាត់ថ្នាក់ Top ១០០
របស់ Forbes ។ មិនត្រឹមតែទទួលបានជោគជ័យនៅក្នុងវិស័យសិល្បៈចំរៀងប៉ុណ្ណោះទេ
លោក Andy ក៏ទទួលបានផលប្រយោជន៍ជាច្រើន( ចំណូល កេរឈ្មោះ) ដោយពឹងផ្អែក
លើការសំដែងសិល្បៈខ្នាតធំៗជាច្រើន។ បើទោះបីជាប្រាក់ចំណូលមានកំរិតទាបជាង
លោក Chou និង Yao Ming ក៏ពិតមែន ប៉ុន្តែដោយសារតែមានការចូលរួមចំណែកយ៉ាង
ធំធេងនៅក្នុងពិភពសិល្បៈ លោក Andy នៅតែត្រូវបាន Forbes ធ្វើការជ្រើសរើសនិងដាក់
នៅក្នុងចំណាត់ថ្នាក់ដំបូងគេបង្អស់ទៀតផង។

លោក Chou

ស្ថិតនៅក្នុងលំដាប់ទីពីរនៅក្នុងបញ្ជី លោក Chou ជាតារាចំរៀងតៃវ៉ាន់ទទួលបានជោគ
ជ័យយ៉ាងច្រើនពេញមួយឆ្នាំកន្លងមក។ ប្រាក់ចំណូលរបស់លោកកាលពីឆ្នាំ ២០១១ គឺមាន
ចំនួនប្រហែល ២៨,៧៨លានដុល្លាអាមេរិក។

លោក Jackie Chan ( ឈិនឡុង)

លោក Jackie Chan រឺប្រិយមិត្តស្គាល់ថាជាលោក ឈិនឡុង ទទួលបានចំណាត់ថ្នាក់ទី៣
នៅក្នុងបញ្ជី Top ១០០ របស់ Forbes ជាមួយប្រាក់ចំណូលក្នុងឆ្នាំកន្លងទៅប្រហែលចំនួន
២៧,៨២ លានដុល្លាអាមេរិក។

លោក Yao Ming

ស្ថិតក្នុងលំដាប់ទី ៤ ក្នុងបញ្ជីគឺបានទៅលើកីឡាករបាល់បោះឈ្មោះ Yao Ming ។​ ហើយ
នៅក្នុងឆ្នាំថ្មីនេះអ្វីដែលជាដំណឹងល្អបំផុតរបស់លោកនោះគឺ លោកបានក្លាយជាឪពុករបស់
គេហើយ។

លោក Donnie ( កុំកុំ)


លោក Donnie រឺប្រិយមិត្តធ្លាប់ស្គាល់ថាជាលោក កុំកុំ ទទួលបានចំណាត់ថ្នាក់ទី៥ នៅក្នុង
តារាងបញ្ជី។ លោកមានកេរឈ្មោះល្បីដោយផ្អែកលើទេពកោសល្យដ៏អស្ចារ្យក្នុងការសំដែង
ភាពយន្តផ្នែកចំបាំង និងប្រើក្បាច់គុណ។ តំលៃខ្លួនរបស់លោកក្នុងការសំដែងភាពយន្តមួយ
រឿងមានចំនួនរហូតដល់ ១,៥៤លានដុល្លាអាមេរិកឯណោះ ហើយបច្ចុប្បន្នគឺបានកើនឡើង
រហូតដល់ ១,៩៣លានដុល្លាអាមេរិក។ ចំពោះកិច្ចសន្យាថតផ្សព្វផ្សាយពាណិជ្ជកម្មវិញជា
ធម្មតាមានតំលៃ ១ លានដុល្លាអាមេរិកទើបលោកយល់ព្រម។

លោក Jet Li ( លី លានជា)


លោក Jet Li រឺ លី លានជា ទទួលបានចំណាត់ថ្នាក់ទី ៦ ជាមួយប្រាក់ចំណូលរបស់លោក កាលពីឆ្នាំកន្លង មានចំនួនប្រមាណជា ២៣,៣៤ លានដុល្លាអាមេរិក។ លោកគឺជាសិល្បៈករ
ដែលទទួលបានកេរឈ្មោះកាន់តែល្បីនៅក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ហើយលោក
បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងមូលនិធិសប្បុរសធម៌ One Foundation ដែលទង្វើនេះ
បានដក់ជាប់ជានិច្ចនៅក្នុងចិត្តរបស់សាធារណៈជនទូទៅ។

តារាកំប្លែង Zhao Baoshan

ប្រាក់ចំណូលរបស់លោកសំរាប់ឆ្នាំ ២០១១ កន្លងទៅមានចំនួន ១៦,០៩លានដុល្លាអាមេរិក
ដោយផ្អែកលើការចូលរួមនៅក្នុងកម្មវិធីសំដែងផ្សេងៗលើទូរទស្សន៍ និងការផ្សព្វផ្សាយពា
ណិជ្ជកម្ម....ជាដើម។

តារាភាពយន្តចិនដីគោកលោក Huang Xiaoming


លោក Huang Xiaoming ទទួលបានចំណាត់ថ្នាក់ទី ៨ នៅក្នុងតារាងបញ្ជី Top ១០០ របស់
Forbes ។

លោក Wang

ក្នុងមុខងារជាច្រើនរួមមានដូចជា តារាចំរៀង ផលិតករ តារាភាពយន្ត និងជាចាងហ្វាង ផង
នោះលោក Wang ទទួលបានជោគជ័យគួរជាទីមោទននៅក្នុងឆ្នាំកន្លងមក។ លោកត្រូវបាន
Forbes ជ្រើសរើសដាក់នៅក្នុងលំដាប់ទី ៩ ក្នុងបញ្ជីរបស់ខ្លួនផងដែរ។

លោក Feng Xiaogang


លោក Feng Xiaogang គឺជាចាងហ្វាងមួយរូប និងស្ថិតនៅលំដាប់ទី ១០ នៅក្នុងបញ្ជីឈ្មោះ
របស់ Forbes ៕

ប្រភព៖ Forbes
ដោយ៖ រស្មី


Tags: