CamNews

ព័ត៌មានជាតិ 

ក្មេងស្ទាវឌុប សង្សារដើរលេង ថ្ងៃបុណ្យ ណូអែល បុកអ្នករទេះលក់ ភេសជ្ជៈ បណ្ដាល ឱ្យស្លាប់

ភ្នំពេញ ៖ បុរសជនជាតិ វៀតណាម ជា អ្នករកស៊ីរុញរទេះ លក់ភេសជ្ជៈនៅតាមផ្លូវ បានស្លាប់រយៈ
ពេល ៦ម៉ោងក្រោយ បន្ទាប់ពី យុវជនម្នាក់ រួមទាំង សង្សាររបស់ខ្លួនបានជិះ ម៉ូតូឌុបគ្នាដើរលេងនៅ
ថ្ងៃបុណ្យណូអែល កាលពីពេលវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ លុះមកដល់
លើ ផ្លូវព្រះនរោត្ដម កែងផ្លូវលេខ២៤០ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ក៏បានបុកជនរងគ្រោះ តែម្ដង។

យោងតាមមន្ដ្រីនគរបាលចរាចរណ៍ជើង គោកបានឱ្យដឹងថា នៅម៉ោងកើតហេតុនោះ យុវជនអ៊ឹង ផេង
ហួរ អាយុ១៦ឆ្នាំ រស់នៅ ផ្ទះលេខ១៣ ផ្លូវលេខ៣៨៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រួមជាមួយ
សង្សាររបស់ ខ្លួន ឈ្មោះហៃ ស្រីទី អាយុ១៤ឆ្នាំ រស់នៅ ផ្ទះជួល ក្នុងសង្កាត់ផ្សារដេប៉ូ ខណ្ឌទួល គោក
បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BQ-1211 លុះដល់ចំណុចកើតហេតុក៏បាន
បុកបុរសជនជាតិវៀតណាម ឈ្មោះចូវ យ៉ាន អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៤២ ផ្លូវលេខ១១៣
សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនខណៈកំពុងរុញរទេះលក់ភេសជ្ជៈ បណ្ដាលឱ្យស្លាប់ពេលបញ្ជូន
ទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត រយៈពេល៦ម៉ោង ក្រោយ ។

យោងតាមសមត្ថកិច្ចចរាចរបានឱ្យដឹងថា ក្រោយគ្រោះថ្នាក់ចរាចរខាងលើនេះ វត្ថុតាងទាំងម៉ូតូ និងរទេះ
រុញ ត្រូវបានរក្សា ទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ  ដោយឡែកយុវជនអ៊ឹង ផេង
ហួរ ជាជនបង្កត្រូវបាននគរបាលចរាចរណ៍បញ្ជូន ខ្លួនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ នៅរសៀល
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ដើម្បីចាត់ការតាមនីតិវិធី ។

ប្រភពព័ត៌មានពីសាលាដំបូងរាជធានី ភ្នំពេញ បានឱ្យដឹងថា យុវជនរូបនេះ ត្រូវបានតុលាការសម្រេចដោះ
លែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ