CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចចុះចាប់ ស្រាជីវ៉ាក់ ក្លែងក្លាយ ជិត៥០ដប

កណ្ដាល ៖ កម្លាំងសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដកណ្ដាល សហការ ជាមួយ សមត្ថកិច្ចមូលដ្ឋាន ឃុំគគីរ ក្រុមប្រឹក្សាឃុំ ដឹកនាំដោយព្រះរាជអាជ្ញារង សំ ឫទ្ធីវាសនា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ បានចុះទៅ ធ្វើការឆែកឆេរនៅ ហាងលក់ស្រា លក់ទំនិញមួយកន្លែង ស្ថិតនៅ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល ដើម្បីដកហូតស្រាជីវ៉ាក់១៨ឆ្នាំ ចំណុះ៧៥មិល្លីលីត្រ ជិត៥០ដប ដែលជា ប្រភេទស្រាក្លែងក្លាយ ។

ប្រតិបត្ដិការរបស់សមត្ថកិច្ចនិងអាជ្ញាធរ ស្រុកកៀនស្វាយ ដែលដឹកនាំដោយមន្ដ្រី តុលាការនោះ បានធ្វើ ឡើង នៅ វេលាម៉ោង ១១និង៣០នាទីព្រឹក ហើយក្រៅពីការរក ឃើញស្រាប្រភេទជីវ៉ាក់ ក្លែងក្លាយកម្លាំង សមត្ថកិច្ចចម្រុះ ក៏បាន រកឃើញស្រាប្រភេទ ចននីវ៉កឃ័រ ខ្មៅ២៣ ចំណុះ១លីត្រផងដែរ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចូលរួមនៅក្នុងប្រតិបត្ដិការ ចុះឆែកឆេររឹបអូស ស្រាក្លែងក្លាយ ខាងលើនេះ បានឱ្យដឹងថា ម្ចាស់ហាងឈ្មោះឈឹម សារ៉ាត អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ។

សមត្ថកិច្ចបានបន្ដថា ក្រោយពីទទួលបាន ព័ត៌មានថា ម្ចាស់ហាងបានលួចនាំចូលស្រា ក្លែងក្លាយ ប្រភេទជីវ៉ាក់ យកមកដាក់់លក់ ដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចូលរបស់ក្រុម ហ៊ុនដើម ។

យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ របស់សមត្ថកិច្ច ក្រោយពីការចុះឆែកឆេរ ក្រុមការងារបានដក ហូតតែស្រាជីវ៉ាក់ ប៉ុណ្ណោះ ដោយឡែកស្រាផ្សេងទៀត មានលិខិតនិង ការនាំចូលតាមច្បាប់ត្រឹមត្រូវ ។

យ៉ាងណាក៏ដោយនោះ គេមិនទាន់ដឹងថា តើសមត្ថកិច្ចនិងមានវិធានការអ្វី ចំពោះម្ចាស់ ហាង ដែលលួច លក់ស្រា ក្លែងក្លាយនោះឡើយ ។

សមត្ថកិច្ចបានឱ្យដឹងថា ការចុះទៅឆែក ឆេរហាងលក់ស្រាជីវ៉ាក់ក្លែងក្លាយនេះ បាន ធ្វើឡើងដោយយោង តាមពាក្យ បណ្ដឹងរបស់ តំណាងក្រុមហ៊ុនមួយ នៅឯខេត្ដសៀមរាប ដោយប្ដឹងចំពោះជនមិន ស្គាល់ អត្ដសញ្ញាណ ទាំងឡាយណា ដែលចូលរួមសមគំនិតលួច ផលិតស្រាម៉ាកជីវ៉ាក់ក្លែងក្លាយលក់និងចែក ចាយនៅខេត្ដកណ្ដាល ដែលធ្វើឱ្យប៉ះពាល់ ដល់ច្បាប់កម្មសិទ្ធិបញ្ញា ។

បច្ចុប្បន្នក្រោយការចុះឆែកឆេរនិងដក ហូតរួចមក វត្ថុតាងទាំងនេះ ត្រូវបានសមត្ថ កិច្ចយកទៅរក្សាទុក ជាបណ្ដោះ អាសន្នដើម្បី រង់ចាំចាត់វិធានការតាមនីតិវិធី ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kandal