ភ្នំពេញ៖ ស្ថានីយវិទ្យុ FM ក្នុងស្រុកទាំងអស់ ត្រូវផ្អាកការផ្សាយបន្ត ពីវិទ្យុបរទេស ដែលផ្សាយ
ជាខេមរភាសា ក្នុងរយៈពេល បើកការឃោសនា ចំនួន ៣១ថ្ងៃ មុន និងក្នុងថ្ងៃបោះឆ្នោត។
យោងតាម សេចក្តីណែនាំព័ត៌មាន ពីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យថា
ត្រូវផ្អាកការផ្សាយ បន្តពីវិទ្យុបរទេស ដែលផ្សាយ ជាខេមរភាសា រយៈពេល៣១ថ្ងៃ មុន និងក្នុងថ្ងៃ
បោះឆ្នោត ដើម្បីចូលរួមចំណែក ឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិ
ធម៌ ស្របតាមគោលការណ៍ លិទ្ធប្រជាធិបតេយ្យ លើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋ អំពី
ការបោះឆ្នោត និងលទ្ធិផល នៃការបោះឆ្នោត។
ប្រភពដដែល បានបន្តទៀតថា នាយក និងនាយិកា នៃស្ថានីយវិទ្យុ FM យកចិត្តទុកដាក់ បំពេញ
តួនាទីដ៏សំខាន់នេះ ទាំងស្ថានីយវិទ្យុរដ្ឋ និងឯកជន ត្រូវមានភាពអព្យាក្រឹត ក្នុងការរាយការណ៍
ព័ត៌មាន ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ជូនអ្នកបោះឆ្នោត និងត្រូវយកចិត្តទុកដាក់ ជាពិសេស
ចំពោះ ករណីហាមជនបរទេស ដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើសកម្មភាពឃោសនា
បោះឆ្នោត។
គួរបញ្ជាក់ថា ក្នុងករណីណាមួយ ដែលស្ថានីយវិទ្យុ FM ណាមិនគោរព តាមសេចក្តីណែនាំនេះ
ក្រសួងព័ត៌មាន នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល