CamNews

ព័ត៌មានជាតិ 

កូនឧត្តមសេនីយ៍ ក្រសួងមហាផ្ទៃ និងបក្ខពួកដេញ វាយគ្នានៅ កោះពេជ្រ

ភ្នំពេញ : ក្រុមក្មេងស្ទាវ២ ក្រុមគ្រាន់តែជិះម៉ូតូមើល មុខគ្នា បានកើតជាជម្លោះ រហូតដល់ដេញ វាយ កាប់ចាក់ យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណមជ្ឈមណ្ឌល កោះពេជ្រ កាលពីវេលាម៉ោង ៨និង១០នាទី យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់ ហើយត្រូវឃាត់ខ្លួន ចំនួន ២នាក់ និងរត់គេចខ្លួន ម្នាក់ ។

ប្រភពព័ត៌មានពីសមត្ថកិច្វ មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្ទាវ ២នាក់ ម្នាក់ អះអាងថា ឪពុករបស់ខ្លួន ជាមន្រ្តីនគរបាល ពាក់ផ្កាយ នៅក្រសួងមហា ផ្ទៃ បានជិះចូលទៅក្នុង បរិវេណមជ្ឈមណ្ឌល កោះពេជ្រ ក្រោយពីផឹកស៊ី ស្រវឹងរួចមក ។

សមត្ថកិច្ចបានបន្តទៀតថា នៅពេលដែលពួកគេទាំង ២នាក់ ជិះម៉ូតូទៅក្បែរ យុវជន ៣នាក់ ស្រាប់តែខឹងគេ មើលមុខ ក៏កើតជាជម្លោះ ជាពាក្យសំដី រហូតដក់ដេញវាយគេ ប៉ុន្តែខណ:នោះ ដោយសារ ភាគីម្ខាងមានគ្នា៣នាក់ ទើបព្រួតវាយពួកគេទាំង២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយទទួលព័ត៌មាន ស្តីពី ការដេញវាយគ្នាយ៉ាងអនា ធិបតេយ្យខាងលើនេះ កម្លាំងសមត្ថកិច្ច បានចុះភ្លាមៗមកជួយអន្តរាគមន៍ ហើយធ្វើការឃាត់ខ្លួន ក្រុមយុវជនទាំងសងខាងបានចំនួន៤នាក់ ក្នុងនោះភាគីដែលមានគ្នា៣នាក់នោះ រត់គេចខ្លួនម្នាក់ ។

យុវជនដែលឃាត់ខ្លួនបាន ទាំង៤នាក់នេះ រួមមាន ទី១-ឈ្មោះ ពេជ្រ ប្ញទ្ឋី អាយុ ១៩ឆ្នាំ , ទី២-ឈ្មោះ គង់ សុវណ្ណដា អាយុ ១៩ឆ្នាំ, ទី៣-ឈ្មោះ ណយ សុភារម្យ អាយុ ១៨ឆ្នាំ និងទី៤-ឈ្មោះ គួច គីមឃាង អាយុ ១៨ឆ្នាំ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ