CamNews

ភាពយន្ត 

BEAUTY AND THE BEAST ជូន​ដល់​ក្មេង​ជំនាន់​ក្រោយ​នូវ​ខ្សែភាពយន្ត​បុរាណ

ខ្សែភាពយន្តតុក្តតាបែបវេទមន្តដ៏ល្បីមួយដែលមានចំនងជើងថាBEAUTY AND THE BEAST
របស់ Walt Disney Pictures បានត្រលប់បញ្ចាំងឡើងវិញជាមួយនឹងអេក្រង់ដ៏ធំនិងបច្ចេក
វិទ្យា Disney Digital 3D បង្ហាញជូនដល់ក្មេងជំនាន់ក្រោយនូវខ្សែភាពយន្ត បុរាណរបស់​
Disneyជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យលក្ខណៈ3D។

ខ្សែភាពយន្តនេះបានថតនូវការ​ធ្វើដំនើរដ៏អស្ចារ្យរបស់Belle (បញ្ចូលសំលេងដោយ PAIGE
O'HARA) ដែលជាក្មេងស្រីដែលឆ្លាតនិងស្រស់ស្អាតម្នាក់ដែលក្លាយជា​អ្នកទោស​របស់សត្វ​
តិរច្ឆានដ៏អាក្រក់ (បញ្ចូលសំលេងដោយROBBY BENSON) នៅក្នុងប្រាសាទរបស់គេ។
​ទោះបីជា​Belleកំពុងនៅស្ថានភាពដ៏គ្រោះថ្នាក់មួយនាងបានក្លាយជាមិត្តភក្តិ​របស់អ្នក​បំរើ​
រស់នៅក្នុងប្រាសាទដែលត្រូវបណ្តាសាររបស់ធ្មប់ក្លាយជាប៉ាន់តែជឿងទៀននាឡិកាក្នុង
ចំនោមអ្នកត្រូវបណ្តាសារដ៏ទៅទៀតនៅទីបំផុតនាងបានរៀនពីសភាពខាងក្រៅរបស់
Beastដើម្បីស្វែងយល់ពីសភាពរបស់ព្រះអង្គម្ចាស់អោយបានកាន់តែច្បាស់។
តន្រីដ៏ពិរោះដែលពួកយើងមិនអាចបំភ្លេចបានដោយ Howard និង Alan Menken​និងក្រុម
ចំរៀង​ធំដ៏ប៉ិនប្រសព្វមួយ។ BEAUTY AND THE BEAST គឺជាខ្សែភាពយន្តតុក្តតាដំបូង​និង​តែមួយគត់ដែលទទួលបានការជ្រើសរើសរបស់ Best Picture ពី Academy of Moon Picture
Arts and Science។
ខ្សែរភាយន្ត BEAUTY AND THE BEAST នឹងចាប់បញ្ចាំងនៅថៃ្ងទី១៣ខែមករា ឆ្នាំ២០១២​ខាងមុខនេះ នៅរោងកុន Legend Cinema។ កុំភ្លេចទស្សនារឿងនេះទំាងអស់គ្នា៕