ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ជិះម៉ូតូពីរ គ្រឿង ប្រដាប់ដោយអាវុធខ្លី បានបាញ់ប្រហារ ទៅលើបុរសម្នាក់ ប៉ងប្លន់យកម៉ូតូ ប៉ុន្ដែជន រងគ្រោះដែលត្រូវ របួសដោយគ្រាប់ កាំភ្លើង ចំដើមទ្រូង មិនបានឈប់ ម៉ូតូឱ្យ ក្រុមចោរ នោះឡើយ ពោលបានបន្ដបើក ឌុបស្រីស្នេហ៍ របស់ខ្លួនទៅកាន់ផ្ទះសំណាក់ម៉ូឌែនភ្នំពេញ ហើយក៏ដេកស្លាប់នៅទីនោះតែម្ដង ។
អំពើប្លន់មិនបានសម្រេច ប៉ុន្ដែបណ្ដាល ឱ្យជនរងគ្រោះបាត់បង់ជីវិតយ៉ាងដូច្នេះបាន កើតឡើង កាលពី វេលា ម៉ោង១និង៣០នាទី យប់រំលងអាធ្រាត្រ ឈានចួលថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្ដោយ ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន ក្បែរក្រសួងធនធានទឹក ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះជុំ តែ អាយុ២២ឆ្នាំ ជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-7935 ឌុបនារីម្នាក់ ដែលជា សង្សាររបស់ខ្លួន ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ៥០៨ ស្រាប់តែលេចមុខជនសង្ស័យ៤ នាក់ មកជិះក្បែរ ហើយដកកាំភ្លើងភ្ជង់គំរាម ឱ្យប្រគល់ម៉ូតូ ប៉ុន្ដែជនរងគ្រោះមិនព្រម ទើប ជនសង្ស័យម្នាក់បានបាញ់ប្រហារចំដើមទ្រូងខាងស្ដាំមួយគ្រាប់ ។
បើទោះបីត្រូវគ្រាប់កាំភ្លើងក៏ដោយ ប៉ុន្ដែ ជនរងគ្រោះនៅតែមិនព្រមឈប់ម៉ូតូនោះ ឡើយ ពោលបាន បន្ដបើកទាំងរបួសប៉ងគេច ខ្លួន ហើយពេលទៅដល់ផ្ទះសំណាក់ភ្នំពេញ ម៉ូឌែនជនរងគ្រោះ បានឈប់ ម៉ូតូដោយគេច ខ្លួនរត់ចូលទៅក្នុងផ្ទះសំណាក់ ហើយក៏បាន ស្លាប់នៅទីនោះតែម្ដង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋានបានចុះទៅពិនិត្យមើលសពជនរងគ្រោះ ហើយប្រគល់ ទៅឱ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ហើយតាមស្រាវជ្រាវ ចាប់ខ្លួនជនល្មើស ដែលបាននឹង កំពុងគេច ខ្លួន។
តាមការបញ្ជាក់ថា ពីសមត្ថកិច្ចជនរង គ្រោះ គឺជាកម្មកររៀបសែងឥវ៉ាន់នៅផ្សារ អូរឫស្សី ហើយស្នាក់ នៅសង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ដែលក្រុមគ្រួសារបាន នឹងកំពុងធ្វើបុណ្យនៅទីនោះ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល