CamNews

ព័ត៌មានជាតិ 

បាញ់បីគ្រាប់ របួសពីរនាក់ ជនបង្កគេចខ្លួនបាត់

ខេត្តកណ្តាលៈ យុវជនពីរនាក់ ត្រូវបានជនមិនស្គាល់ អត្តសញ្ញាណបីនាក់ ជិះម៉ូតូមួយគ្រឿង
ដេញតាមបាញ់ ប្រហារចំនួនបីគ្រាប់ ប៉ុន្តែត្រូវ១គ្រាប់ម្នាក់ រងរបួសធ្ងន់ ដោយសមត្ថកិច្ចសន្និដ្ឋាន
ថា ជាករណីគំនុំ តែជនរងគ្រោះ អះអាងថា ជាករណីប្លន់តែមិនបានសម្រេច កាលពីវេលាម៉ោង
២២ និង១០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ស្ថិត នៅក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួក ស្រុកអង្គស្នួល
ខេត្តកណ្តាល។

បើយោងតាមនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានគ្នាពីរនាក់ទី១. ឈ្មោះ ទឹល
រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ រស់ភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គ
ស្នួល ខេត្តកណ្តាល រងរបួស១ គ្រាប់ចំស្លាបប្រចៀវខាងស្តាំបៀមគ្រាប់ជាប់នៅនឹងស្មា ជាអ្នកឌុប
ទី២. ឈ្មោះ សាន គឹមហ៊ឺ ភេទប្រុស អាយុ ១៧ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ រស់នៅក្នុងភូមិ ឃុំជាមួយគ្នារបួស១គ្រាប់ចំត្រង់បោះដៃផុត ធ្លាយទ្រូង ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅ សង្គ្រោះ
នៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ។ ជនរងគ្រោះ ទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកសេ
១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ឡើងតែម១០១២ ពាក់ស្លាកលេខ1AH-3662 រងការខូចខាតផ្នែកខាង
មុខយ៉ាងធ្ងន់ធ្ងរ ដោយសារតែបុកបង្គោលប៉ារ៉ាសក្នុងភូមិ។

ចំណែកឯជនសង្ស័យវិញមានគ្នា ៣នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ១គ្រឿង ម៉ាកសេ១២៥ ពណ៌
ខ្មៅមិនចាំ ស៊េរី ប្រើប្រាស់អាវុធខ្លីចំនួន ១ដើមម៉ាកឡុកបន្ទាប់ពីធ្វើសកម្មភាពរួចបានជិះគេចខ្លួនបាត់
អស់។

នគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរ បាននាំគ្នាជិះម៉ូតូចេញពីផ្ទះ
ដោយជិះកាត់ តាមភូមិទឹកជា និងភូមិពើក ឡើងទៅផ្លូវជាតិលេខ៤ ក្នុងគោលបំណងទៅហូបបង្អែម
នៅផ្សារថ្នល់ទទឹង។ លុះ ដល់ជិះដល់មុខក្លោងទ្វារវត្តទួលសាលាជនរងគ្រោះ ក៏បានឃើញជន
សង្ស័យជិះម៉ូតូស្របទិសគ្នា រួចហើយក៏ជិះវ៉ា ម៉ូតូជនសង្ស័យ ភ្លាមនោះជនសង្ស័យក៏បានជិះម៉ូតូដេញ
តាមពីក្រោយ ឃើញដូចេ្នះជនរងគ្រោះក៏បត់ចូលទៅក្នុង ភូមិកើតហេតុ ក៏ត្រូវជនសង្ស័យ សំដៅចំនួន
បីគ្រាប់ ប៉ុន្តែត្រូវតែ១គ្រាប់ម្នាក់នោះទេ ដោយម្នាក់បៀបគ្រាប់ និង ម្នាក់ធ្លាយទ្រូង ជនរងគ្រោះក៏ខិតខំ
បើកម៉ូតូគេចខ្លួនទៅបុកបង្គោលប៉ារ៉ា ក្នុងភូមិដួល ហើយក៏រត់គេច ខ្លួនបែកខ្ញែក គ្នាអស់ ។ ចំណែកឯ
ជនសង្ស័យវិញ ក៏បានជិះម៉ូតូគេចខ្លួនបាត់អស់ដោយសុវត្ថិភាព មិនបានយកម៉ូតូនោះ។

នគរបាលបានបន្តទៀតថា ករណីនេះ ជាករណីគំនុំហើយឈានទៅប្រើហិង្សាដោយចេតនា ដោយប្រើ
ប្រាស់អា វុធ បណ្តាលមកពីមានវិវាទអ្វីមួយ ឬក៏ស្នេហាត្រីកោណ ពីព្រោះជនសង្ស័យពុំបានយកអ្វីពី
ជនរងគ្រោះនោះទេ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយក៏នគរបាលស្រុកនឹងខិតខំស្រាវជ្រាវវែកមុខរកជនដៃ
ដល់ដើម្បីនាំខ្លួនយកមកសាក សួរស្វែងរកហេតុផលពិត និងនាំខ្លួនទៅកាន់តុលាការដើម្បីផ្តន្ទាទោស
ទៅតាមផ្លូវច្បាប់។

តែករណីនេះជនរងគ្រោះបានអះអាងថា វាមិនមែនជារឿងគំនុំនោះទេវាជាករណីប្លន់មិនបានសម្រេច៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ