CamNews

ព័ត៌មានជាតិ 

រថយន្ដក្រុង អូឡាំពិក អ៊ិចប្រេស បុក រថយន្ដ ស៊ីអរវី នៅស្រុកស្ទោង ស្លាប់ ៤ នាក់ និងរបួសជិត ១០នាក់

កំពង់ធំ ៖ យ៉ាងហោចណាស់ មនុស្ស ចំនួន ៤នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ និង
ជិត ១០នាក់ផ្សេងទៀត ក្នុងនោះ មានទាំងជនបរទេសផង បានរងរបួសធ្ងន់ ស្រាល នៅរសៀល
ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៣ នេះ ក្នុងគ្រោះថ្នាក់ចរាចរមួយ រវាងរថយន្ដក្រុង អូឡាំពិកអ៊ិចប្រេស
បាន បុកជាមួយរថយន្ដស៊ីអរវី នៅតាមកំណាត់ ផ្លូវជាតិលេខ ៦ ក្នុងឃុំចំណារក្រោម ស្រុកស្ទោង
ខេត្ដកំពង់ធំ ។

អធិការរងនគរបាល ស្រុកស្ទោង ទទួល ផែនចរាចរ ដែលបាន និងកំពុងជួយអន្ដរាគមន៍ វាស់វែង
នៅកន្លែងកើត ហេតុបានបញ្ជាក់ថា មនុស្សចំនួន ៤នាក់ បានស្លាប់ ភ្លាមៗ រីឯជិត ១០នាក់ផ្សេង
ទៀត រួមទាំងជនបរទេសផង នោះ បានរងរបួសធ្ងន់ស្រាល  ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ
ក្រោយពីរថយន្ដក្រុង អូឡាំពិកអ៊ិចប្រេស ពាក់ស្លាកលេខ ភ្នំពេញ 3B-6344 បានបុកជាមួយរថយន្ដ
ស៊ីអរវី ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2B-2796 យ៉ាង ណាក៏ដោយ អធិការរងនគរបាលស្រុក
ស្ទោង មិនទាន់បានបញ្ជាក់ពីមូលហេតុ និងអត្ដសញ្ញាណជនរងគ្រោះ នៅ ឡើយទេ  ដោយសារ
តែកម្លាំងសមត្ថកិច្ចរបស់លោក  បាន និងកំពុងជាប់រវល់ញាប់ដៃញាប់ជើង ជួយអន្ដរាគមន៍ និង
ជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ