ឈើចាក់ធ្មេញ នរណាក៏ស្គាល់វាដែរវាជាឈើដែលអ្នកយកមកចាក់ធ្មេញ ឬជួនកាលយកមកលេង
ហើយបោះចោលជារឿងធម្មតា។ តែសម្រាប់មនុស្សមួយចំនួន គែមានគំនិតក្នុងការឆ្នៃប្រឌិតរបស់
ដែលយើងគិតថាតូចតាចមិនអាចធ្វើចេញជារបស់អស្ចារ្ស អោយមកក្លាយជារបស់ដ៏សែនអស្ចារ្ស។
លោក Scott Weaver បានប្រមូលឈើចាក់ធ្មេញដើម្បីសាងសង់ជាអ្វីមួយដែលមើលទៅអស្វារ្ស
ដែលលោកមានគំនិតនេះនិងបានចាប់ផ្ដើមវាតាំងពីឆ្នាំ ១៩៧៤ មកម្លេះដោយបានប្រើប្រាស់ពេល
វេលាច្រើនជាង ៣០០០ ម៉ោងនិងឈើចាក់ធ្មេញច្រើនជាង ១០០០០០ គ្រាប់ដើម្បីសាងសង់អ្វីដែល
គាត់បានសុបិន្តចង់អោយវាក្លាយជាការពិត។ លទ្ធផលនៃការតស៊ូអត់ធ្មត់និងព្យាយាមរបស់គាត់
បានផ្ដល់អោយគាត់នូវ Rolling Through the Bay ដែលជាសំណាកសង់ពីឈើចាក់ធ្មេញដែលគាត់
បានសាងសង់វាតាំងពិឆ្នាំ ១៩៧៤ មក។ សំណាកនេះរួមមានការសាងសង់នូវនិមិត្តរូបនៃទីកន្លែង
ល្បីៗជាច្រើនជុំវិញពិភពលោកដូចជាស្ពាន Golden Gate ជាដើមដែលត្រូវបានយកមកផ្គុំចូលគ្នា
បង្កើតបានជា Rolling Through the Bay។ ខាងក្រោមនេះគឺមានរូបភាពមួយចំនួន និងវីដេអូនៃឈើ
ចាក់ធ្មេញដ៏អស្ចារ្សនេះ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ vyperlook