CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ អគាររដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប នៅព្រឹកថ្ងៃ  ទី០៥ ខែមករា ឆ្នាំ២០១៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលា ខេត្តត្បូងឃ្មុំ។

ពិធីបើកការដ្ឋាននេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តត្បូង  ឃ្មុំជាច្រើនរយនាក់ផងដែរ។

ផ្ទៃដី ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃនេះ មានទំហំ ៣០០ហិក  តា ក្នុងចំណោមផ្ទៃដីសរុបប្រមាណ ២.០០០ហិកតា ដែលត្រូវបានគេត្រៀមបម្រុងទុកសម្រាប់សាងសង់ប្រព័ន្ធ  ហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បំពេញតម្រូវការរដ្ឋបាលនៅក្នុងខេត្តដែលទើបបង្កើតថ្មីមួយនេះ។

ផ្ទៃដី ដែលប្រើប្រាសសម្រាប់សាងសង់អគារដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថិតនៅព្រៃម៉ៃសាក់ដងទង់ ក្នុងឃុំស្រឡប់  ស្រុកត្បូងឃ្មុំ។

សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំដែលទើបបង្កើតថ្មីនេះ ជាខេត្ត ដែលត្រូវបានកាត់ចេញពីខេត្តកំពង់ចាម មានផ្ទៃក្រ  ឡាជិត ៥ពាន់គីឡូម៉ែត្រ មានក្រុងចំនួនមួយ  (ក្រុង សួង) ស្រុកចំនួនប្រាំមួយ (ស្រុកត្បូងឃ្មុំ ក្រូចឆ្មារ ដំបែ មេ មត់ ពញាក្រែក និង អូរាំងឪ) ឃុំសង្កាត់ចំនួន ៦៤ និង  មានប្រជាពលរដ្ឋជាង ៧៥ម៉ឺននាក់៕

 ផ្ដល់សិទ្ធដោយ៖ដើមអម្ពិល


Tags: Social News Cambodia Tboung Kmum