CamNews

ព័ត៌មានជាតិ 

ស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូបុករថយន្ត ស្លាប់ទាំង៣នាក់

ភ្នំពេញៈជនរងគ្រោះ៣នាក់ ជិះម៉ូតូឌុបគ្នាជ្រុល ចង្កូតទៅបុករថយន្ត មួយគ្រឿង ដែលបើក
បញ្ច្រាស ទិសគ្នាបណ្ដាល ស្លាប់ទាំ៣នាក់ស្លាប់ភ្លាមៗ នៅនឹង កន្លែងកើតហេតុតែម្ដង កាល
ពីវេលាម៉ោង២៤និង២០នាទី ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ នៅតាមបណ្ដោយ ផ្លូវជាតិ
លេខ៤ ស្ថិតទល់មុខតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍
សែនជ័យ។

នគរបាលចរាចរបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ដែលអ្នកស្លាប់ ទី១. ឈ្មោះ កែវ ចន្ថា ភេទ
ប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺទី2. មានឈ្មោះ
ណុប ចន្ធី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល និង
ទី៣. អត់ស្គាល់អត្តសញ្ញាណនោះទេ។ អ្នកទាំង៣ជិះម៉ូតូម៉ាកស៊ុយស៊ូគីស្មាស ពណ៌ខ្មៅ ពាក់ស្លាក
លេខ ភ្នំពេញ 1AV-0151។ រីឯរថយន្តនោះម៉ាក ASIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1761
 អ្នក បើកបរបានរត់បាត់ ។ បន្សល់តែរថយន្តទុកចោល នៅនឹងកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះជិះឌុបគ្នា៣នាក់ ក្នុង
ស្ថាន ភាពរេ ពេញផ្លូវ ដោយបើកបរច្រាសទិស ជាមួយនិងរថយន្ត ដែលដឹកគ្រឿងចក្រ ក៏ជ្រុកចង្កូត
ទៅបុករថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ ទាំងបីរនាក់នៅនឹងកន្លែង ។ នគរបាល ចុះ
ទៅវាស់វែង និងធ្វើកំណត់ ហេតុរួចក៏ដឹកសាកសព ទៅតម្កល់ទុកនៅវត្តទឹកថ្លា ខណ្ឌសែនសុខ ដើម្បី
រង់ចាំក្រុម គ្រួសារមកយក ទៅធ្វើបុណ្យ ចំណែកឯរថយន្ត និងម៉ូតូត្រូវបានស្ទូចយកទៅរក្សា ទុកនៅ
ការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: accident bcoz of drunk 3 people died social សង្គម ព័ត៌មានជាតិ