CamNews

ព័ត៌មានជាតិ 

ទើបរំលងបាន ៤០ថ្ងៃ មានអគ្គីភ័យ ដ៏កំណាចមួយទៀត នៅកណ្ដាល ក្រុងសៀមរាប

សៀមរាប៖ មានគ្រោះអគ្គីភ័យ ដ៏កំណាចមួយទៀតហើយ នៅកណ្ដាលក្រុងសៀមរាប ដែល
បណ្ដាលឲ្យ ផ្ទះចំនួន ៣ ឆេះស្ទើរក្លាយជាផេះ ធ្យូង ទាំងស្រុង កាលពីរាត្រី ម៉ោងប្រមាណ ជាង
១ និង ៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ នេះ។ ហើយមានការឆេះ
ខូចខាតដល់ទ្រព្យសម្បត្តិ អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ តែមិនបណ្ដាលឲ្យមាន គ្រោះថ្នាក់ដល់
ជីវិតមនុស្សនោះទេ។

 អគ្គីភ័យនេះ ស្ថិតនៅក្រុមទី៦ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ដសៀមរាប (នៅម្ដុំជិតផ្សារចាស់
និងផ្សាររាត្រី ផ្លូវចូលសិប្បកម្ម អាទីស័ងអង្គរ ចម្ងាយប្រមាណជា ជាង ១០០ម៉ែត្រ ពីទីតាំងផ្សារ រាត្រី
សៀមរាប ដែលបានឆេះកាល ពីប្រមាណ ៤០ថ្ងៃកន្លងទៅ គឺពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង
ប្រមាណ ២:០០រំលងអាធ្រាត្រ ដែលបណ្តាល ឲ្យមនុស្សស្លាប់ ៨នាក់ និងរងរបួសធ្ងន់២នាក់ និងខូច
ខាត ទ្រព្យសម្បតិ្តអស់ ជាច្រើនសែន ដុល្លារកន្លងទៅ។

នៅខាងមុខផ្ទះដែលកំពុងឆេះ ដែលប្រកបរបរ លក់ថ្នាំពេទ្យ មានស្លាកសញ្ញា (ឱសថស្ថានរង "ខ" អេ
លីហ្សា) លោកដែលអះអាងថា ជាម្ចាស់ផ្ទះ បានឲ្យដឹងថា ផ្ទះ និងទ្រព្យសម្បត្តិ របស់លោក បានឆេះ
អស់ហើយ តែមិនមាន គ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។

ចំពោះអគ្គីភ័យនេះ លោកមិនដឹងថា មកពីមូលហេតុអ្វីនោះទេ។ បើតាមសមត្ថកិច្ច ដែលមាន លោក
ភឹង ចិន្តារិទ្ធិ ស្នងការរង ខេត្តសៀមរាប បានផ្ដល់បទសម្ភាសឲ្យ អ្នកយកព័ត៌មានដើមអម្អិលយើង
នៅកន្លែងកើតហេតុ ក្នុងរាត្រីនោះថា តាមព័ត៌មានដំបូងគឺមូលហេតុដែលឆេះនោះគឺមានអ្នកឃើញ
ទុស្សេខ្សែភ្លើង ឆេះចេញពីផ្ទះ អ្នកលក់ថ្នាំពេទ្យ គឺផ្ទះដែលនៅខាងកើតគេ។

ការឆេះនេះ បានរាល់ដាលយ៉ាងឆាប់រហ័ស បណ្ដាលឲ្យឆេះខូចខាតផ្ទះចំនួន៣ ដែលក្នុងមួយផ្ទះស្មើ
នឹង៣ខ្នង ហើយមានទម្លាក់ សំយ៉ាបក៏ឆេះបន្តទៅទៀត ព្រោះផ្ទះនោះ មានល្វែងវែងហើយផ្ទះទាំង៣
នោះ សឹងតែជាប់គ្នាទាំងអស់ ហើយម្ចាស់ផ្ទះត្រូវជា បងប្អូននឹងគ្នាទាំងអស់។

លោកបានបន្តថា ការឆេះនេះមានសភាព លឿនណាស់ គឺប្រភេទផ្ទះថ្មក្រោម ឈើលើ ការឆេះនេះ
សឹងតែម្ចាស់ផ្ទះ គាត់មិនបានដឹងផង ព្រោះឆេះពីលើមកមុន គាត់នៅខាងក្រោយឯណោះ ទាល់តែ
ភ្លើងធំហើយទើបបានដឹង។ ហើយភ្លើងបានតឆេះមក សំយ៉ាប់របស់ ផ្ទះសំណាក់ ឃីរ៉ូយ៉ាល់អង្គរ និង
ផ្ទះខាងលិចមួយទៀតប្រុងតែនឹងទៅដែរ ប៉ុន្តែយើងមកទាន់ ហើយបានជួយ សង្គ្រោះទាន់ពេល។
នៅក្នុងនោះផ្ទះ៣ ដែលឆេះនឹង នៅសល់មួយកំណាត់ ខាងក្រោយរបស់ផ្ទះមួយ ដែលធ្វើឡនំប័ងគឺ
នៅសល់ឡនំប័ងនោះឯង យើងស្ទាក់បានតែត្រឹមនិង ទើបសំយ៉ាបខាងក្រោយ យើងអាចទប់ស្កាត់
បាន។

លោកបន្ដថា ការទប់ស្កាត់ទាំងនេះ បានការចូលរួមពី ប្រជាពលរដ្ឋ និងបណ្ដាអង្គភាព ពិសេសកង
កម្លាំង នគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងអ្នកមួយចំនួនទៀត។ ចំពោះរថយន្ដ ពន្លត់អគ្គីភ័យ
នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានមកជួយពន្លត់ភ្លើង ក្នុងនោះមានរថយន្ដ ៥គ្រឿង រថ
យន្ដរបស់ អាជ្ញាធរអប្សារា ២គ្រឿង និងរថយន្ដពន្លត់ អគ្គីភ័យរបស់ព្រលានយន្ដហោះអន្តរជាតិចំនួន
១គ្រឿងធំ ដែលបានប្រើទឺក សរុបអស់ ប្រមាណ ១៥រថយន្ត។

ទោះយ៉ាងណា ផ្ទះទាំង ៣នេះ បានឆាប់ឆេះដោយ អគ្គីភ័យស្ទើរក្លាយជាផេះផង់ទៅហើយ និងខូច
ខាតទ្រព្យសម្បត្តិ ជាច្រើនផងដែរ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ ដល់ជីវិតមនុស្សនោះទេ។ ក្រៅពីផ្ទះ
សម្បែង ដែលឆេះទាំងនោះ គឺមានឆេះរថយន្ដ និងទ្រព្យសម្បត្តិ អស់ជាច្រើន និងបណ្ដាលឲ្យប៉ះ
ពាល់ដល់លំនៅឋានជិតខាង ផ្ទះសំណាក់ សណ្ឋាគារ។ ហើយភ្ញៀវជាតិ និងភ្ញៀវបរទេស ជាច្រើន
ដែលស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ក្បែរៗនោះ ត្រូវបានជម្លៀសចេញ និងកន្លែងខ្លះតម្រូវ ឲ្យភ្ញៀវ
រង់ចាំដល់ពេល ព្រឹកឡើង ទើបអនុញាតិឲ្យចូលវិញ និងដើម្បីពិនិត្យ មើល៍ទ្រព្យសម្បត្តិរបស់ខ្លួន។

សូមបញ្ជាក់ជាថ្មីថា ក្នុងរយ:ពេលជិតមួយ ខែកន្លះកន្លងទៅនេះ មានគ្រោះអគ្គីភ័យគួរឲ្យកត់សម្គាល់
៣លើក ក្នុងនោះ ២លើក ទាំងលើកនេះមានសភាពធ្ងន់ធ្ងរ និងបណ្ដាលឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ
ជាច្រើន និងមានមួយលើក គ្រោះអគ្គីភ័យបាន សម្លាប់ជីវិតមនុស្ស ៨នាក់ និង ២នាក់ រងរបួសធ្ងន់។
គឺ ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោងប្រមាណ ២:០០រំលងអាធ្រាត្រ អគ្គីភ័យ ឆាបឆេះផ្សាររាត្រី
សៀមរាប អស់១០៩តូប ដែលបណ្តាលឲ្យ មនុស្សស្លាប់ ៨នាក់ និងរងរបួសធ្ងន់២នាក់ និងខូចខាត
ទ្រព្យសម្បតិ្តអស់ ជាច្រើនសែនដុល្លារកន្លងទៅ។

ហើយនៅថ្ងែ បានឆាបឆេះ ផ្ទះជួល មួយកន្លែង នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀម
រាប (តាមបណ្ដោយផ្លូវ៦០ ម៉ែត្រ ទៅកាន់តំបន់អង្គរ-ឃ្យុងយូ) កាលពីវេលា ប្រមាណម៉ោង ១១:០០
នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ បណ្តាលឱ្យ បន្ទប់ជួលចំនួន១៥ ឆេះក្លាយជាផេះ តែសំណាង
ល្អ ពុំបណ្ដាលឲ្យរងគ្រោះ ដល់ជីវិត មនុស្សនោះទេ។ ហើយការឆេះលើកនេះ ក៍មានទំហំធំផងដែរ តែមិនប៉ះពាល់ដល់ជីវិតមនុស្សនោះទេ។ ចំពោះការខូចខាត ទ្រព្យសម្បត្តិ និងមូលហេតុជាក់លាក់
យ៉ាងណានោះ យើងមិនទាន់ទទួលបានព័ត៌មាន ចុងក្រោយនៅ ឡើយនោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ