កំពង់ចាម ៖ មន្ដ្រីនគរបាលស្រុកបាធាយ ខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី៨ ខែឧសភា នេះ បានឱ្យដឹងថា មានប្រជាពល រដ្ឋ ច្រើនជាង៣០នាក់ ទាំងប្រុស ទាំងស្រី បានពុលនំបញ្ចុក ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ដោយមិនទាន់ដឹងពីមូលហេតុ ។
ជនរងគ្រោះជាង៣០នាក់នេះ ត្រូវបាន បញ្ជូនមកកាន់មន្ទីរពេទ្យ ខណៈដែលរថយន្ដ សង្គ្រោះបន្ទាន់ បាននឹងកំពុងទៅដឹកជនរង គ្រោះបន្ដទៀត ។
តាមសេចក្ដីរាយការណ៍ជាជំហានដំបូង បានឱ្យដឹងថា ករណីពុលនំបញ្ចុកនេះ បាន កើតឡើងនៅក្នុងផ្សារមួយកន្លែង មិនមែន កើតឡើងនៅក្នុងកម្មវិធីរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិនោះឡើយ ។
នេះគឺជាអ្នកដែលគាតហូបនំបញ្ចុកពុលនៅភូមិទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម
Posted by Loek Len on Thursday, May 7, 2015