ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យ បានប៉ះគ្នាជាមួយចោរប្លន់ បណ្ដាលឱ្យរង របួសម្នាក់
កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០១៣ នៅចំណុច កោះនរា ស្ថិត
ក្នុង សង្កាត់និរោធ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានបានឱ្យដឹងថា អ្នករងរបួស នៅក្នុងហេតុការណ៍បង្ក្រាបចោរប្លន់នោះ មានឈ្មោះ
មុំ រចនា ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកឯង ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យដើរតែម្នាក់ឯងក្នុងភូមិ ហើយធ្វើ
សកម្មភាពលួច ម៉ូតូប្រជាពលរដ្ឋ ខណៈនោះប្រជាពលរដ្ឋ ក៏បានស្រែកឆោឡោ ហើយនគរ
បាលមូលដ្ឋាន ក៏បានជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យបាញ់ មកលើសមត្ថកិច្ច បណ្តាលឲ្យ
ត្រូវនគរបាលម្នាក់តែម្តង។
ប្រភពព័ត៌មាន បានបន្តថា ក្រោយបាញ់ត្រូវនគរបាល ហើយនោះ ជនសង្ស័យ ក៏បានលើក
ម៉ូតូរបស់នគរបាល ជិះទៅបាត់ ដោយទុកម៉ូតូជនរងគ្រោះ ដែលលួចបាន នៅកន្លែងកើត
ហេតុ ។
នៅក្នុងហេតុការណ៍ លោកស្នងការ និងលោកស្នងការរង ជួន ណារិន្ទ ក៏បានបញ្ជាកម្លាំង នគរ
បាល ស្រាវជ្រាវ តាមចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសផងដែរ ៕






ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល