CamNews

កំសាន្ត 

ជា ម៉ារី បង្ហាញរូបភាព Pre-Wedding ក្នុងឈុតប្រពៃណី ជាមួយអនាគតស្វាមី

ភ្នំពេញ៖ កញ្ញា ជា ម៉ារី ដែលអ្នកគ្រប់គ្នាស្គាល់ថា​ ជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពនោះ មានរូបសម្រស់ស្រស់ស្អាត មិនចាញ់តារាស្រីល្បីៗផ្សេងទៀតឡើយ។



កាលពីថ្មីៗនេះ តារាសម្ដែងស្រីរូបស្រស់ វ័យក្មេងរូបនេះ ក៏បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញរូបថត Pre-Wedding របស់នាង ដែលមើលទៅពិតជាស្រស់ស្អាត សមគ្នាខ្លាំងមែនទែន ជាមួយនឹងឈុតប្រពៃណីខ្មែរ។



 មិនត្រឹមតែបង្ហាញរូបភាព​ Pre_Wedding អោយអ្នកទស្សនាបានឃើញប៉ុណ្ណោះទេ​ តារាសម្ដែងស្រីរូបស្រស់ កញ្ញា ជា ម៉ារី ថែមទាំងប្រកាសពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន នៅចំថ្ងៃកំណើតរបស់នាង គឺថ្ងៃ៤ សីហា ទៀតផង ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖










អត្ថបទ៖ ចំរើន