យើងទាំងអស់គ្នា ធ្លាប់តែបានឮ បានឃើញ គេហាត់ប្រាណលើកដុំដែក (អាល់ទែរ) ដោយដេក ឈរ ឬអង្គុយ នៅនឹងមួយកន្លែង នៅតាមក្លឹបហាត់ប្រាណ ក៏ដូចជាកន្លែងផ្សេងៗទៀត។ ប៉ុន្តែ ពេលនេះ មានបុរសជើងខ្លាំងម្នាក់ គាត់មិនចូលចិត្ត ហាត់ស្ងៀមអ៊ីចឹងទេ មានអារម្មណ៍ថា ធុញ
ណាស់ គឺគាត់ចង់ប្តូរបរិយាកាសហាត់ ធ្វើឲ្យខុសពីគេវិញ។
វីដេអូមួយ ត្រូវបានគេបង្ហោះចូលក្នុង Youtube ហើយក៏ទទួលបាននូវការចាប់អារម្មណ៍ ចុចចូល ទស្សនាច្រើនគួរសមដែរ កាលពីសប្តាហ៍មុន បានបង្ហាញឲ្យឃើញថា មានបុរសជនជាតិស្បែក ខ្មៅ មាឌធំ មាំម្នាក់ បានបង្ហាញសមត្ថភាពពិសេសរបស់ខ្លួន ដោយគាត់បានលើកដុំដែក (អាល់ទេរ) ក្នុងទម្ងន់ ធ្ងន់គួរសមមួយ ក្នុងពេលដែលគាត់ កំពុងតែបង្ហោះម៉ូតូ ប្រភេទធំ ផងដែរ។ វាពិតជារឿងអស្ចារ្យមួយ ដែលមិនមែន អ្នកណាៗក៏អាចធ្វើបានដូចគាត់នោះទេ។
ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ នៃការបង្ហាញសមត្ថភាព របស់បុរសស្បែកខ្មៅម្នាក់នេះ ខាងក្រោមទាំងអស់គ្នា៖
នេះគឺជាល្បែងដ៏មានគ្រោះថ្នាក់មួយ សូមកុំព្យាយាមយកតម្រាប់តាម !!!
ដោយ៖ សិលា
វីដេអូ៖ youtube