បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមួយក្រុម ជិះគោយន្តត្រឡប់មកពីវត្តថ្ងៃបិណ្ឌ១ ត្រូវរថយន្តទួរីស
បុកពីក្រោយប៊ើងដូចសី បណ្តាលឲ្យរងរបួស មនុស្សប្រុសស្រីចំនួន ៨នាក់ ដេកសន្លប់ស្តូកស្តឹង
លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងកើតមណ្ឌលសុខភាពសូភី ក្នុងភូមិកូប ឃុំកូប ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ កាលវេលាម៉ោង ១និង៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣។
សាក្សីចោមរោមមើលហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋមួយក្រុម ត្រឡប់
មកពីចូលរួមបុណ្យដាក់បិណ្ឌវេន១ ហើយបានជិះគោយន្តតាមផ្លូវជាតិលេខ៥ ទៅផ្ទះវិញ ក្នុងទិស
ដៅពីកើតទៅលិច ដល់ចំណុចខាងលើគោយន្តបានបត់ភ្លាមនោះ មានរថយន្តទួរីសមួយគ្រឿង
ដែលបើកស្របទិសមកពីក្រោយ បានបុកចំពាក់កណ្តាលគោយន្តពេញទំហឹង បណ្តាលឲ្យមនុស្ស
មួយគោយន្តប៊ើងដូចសី របួសធ្ងន់ស្រាល ៨នាក់ ដេកសន្លប់ស្តូកស្តឹងពេលផ្លូវ។
ក្រោយកើតហេតុនគរបាលស្រុកអូរជ្រៅ បានចុះអន្តរាគមន៍ និងទំនាក់ទំនងរថយន្តសង្គ្រោះរបស់
អង្គការកាមា ដឹកជញ្ជូនជនរងគ្រោះទាំងនោះ បញ្ជូនទៅមន្ទីរពេទ្យផងដែរ។ បើទោះបីជាបែបណា
ពេលនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ ពីអត្តសញ្ញាណជនរងគ្រោះទាំងនោះនៅឡើយ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល