ភ្នំពេញ៖ ក្រោយពីបានដឹកដៃ កូនប្រុសបណ្តូលចិត្ត ទៅកាន់ស្នងការ ដ្ឋាននគរបាល រាជធានី
ភ្នំពេញកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ រួចមកនោះ ពាក់ព័ន្ធនិងសកម្មភាព បង្ហអំពើ
ហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងការប្រើប្រាស់អាវុធខុសច្បាប់នោះ នៅល្ងាចថ្ងៃដដែល
វេលាម៉ោង ៦៖៤៥នាទី កម្លាំងនគរបាល រាជធានីភ្នំពេញបាន បញ្ជូនកូនប្រុស របស់លោក ឧកញ៉ា
ដួង ងៀប គឺឈ្មោះ ដួង ឆាយ ទៅកាន់តុលាការ ដើម្បីធ្វើការសាកសួរ ជុំវិញករណីនេះ ខណៈប្អូន
ប្រុសរបស់ខ្លួន ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។
សមត្ថកិច្ច រាជធានីភ្នំពេញបាន ឲ្យដឹងថា ឈ្មោះ ដួង ឆាយ ត្រូវបានបញ្ជូនខ្លួនទៅដល់តុលាការ
កាលពីវេលាម៉ោង៦៖៤៥នាទីល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ហើយត្រូវបានព្រះរាជអាជ្ញារង
ហៀង សុភក្រ្ត ធ្វើការសាកសួរ ជុំវិញករណីនេះ។
យ៉ាងណាក៏ដោយ រហូតមកដល់យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣នេះ មិនទាន់ដឹងពីលទ្ធផល នៃការ
សាកសួររបស់ លោក ហៀង សុភក្រ្ត នៅឡើយទេ៕
លោក ដួង ឆាយ
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល