CamNews

ព័ត៌មានជាតិ 

ជនល្មើសប្រើអំពើ ហិង្សាពីរជើង មួយដៃសន្លប់ពីរនាក់

តាកែវ៖ កាលពីថ្ងៃទី ២២ ខែមករា ឆ្នំា ២០១៣ វេលាម៉ោង ២១.៤០ នាទី ជនល្មើសម្នាក់ ត្រូវ
បានសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំធ្លក ធ្វើការឃាត់ខ្លួន រួចកសាងសំណុំរឿង បញ្ជូនមក
កាន់សាលា ដំបូងខេត្តតាកែវ ក្រោយពីប្រើអំពើ ហិង្សាពីរជើង មួយដៃបណ្តាលឲ្យ សន្លប់ពីរ
នាក់។

ជនរងគ្រោះទី ១ឈ្មោះ ឡឹម អារឿងភេទប្រុស អាយុ ៤៩ឆ្នំា ជនរងគ្រោះទី ២ឈ្មោះ ងេន ទុំ
ភេទស្រី អាយុ ១៨ឆ្នំាំ រស់នៅភូមិក្រំាងវង់ ឃុំធ្លក ស្រុកទ្រំាងតាកែវ។ ចំណែកជនសង្ស័យឈ្មោះ
ងេន ស៊ីថា ភេទប្រុស អាយុ ២៥ឆ្នំាំ រស់នៅភូមិខាង លើ ប្រភពពីសមត្ថកិច្ច ស្រុកទាំ្រង បានឲ្យ
ដឹងថា មុនពេលកើតហេតុ ជនល្មើសបាន អង្គុយផឹកស្រាសក្លែម ក្តឹបអម្ពិលមានគ្នាចំនួន ៣នាក់
អស់ស្រាសចំនួន ៥លីត្រ។

តាមចម្លើយជនល្មើស ឲ្យដឹងទៀតថា លុះផឹកស្រាសអស់ ៥លីត្រ ហើយក្រុមអ្នកផឹក ក៏បែកគ្នា
ហើយ ជនល្មើស បានដើរមកផ្ទះ លុះជិតដល់ផ្ទះ ជនល្មើសឃើញ ជនរងគ្រោះឈ្មោះ ឡឹប
សារឿង អង្គុយផឹកស្រា សម្នាក់ឯង នៅលើគ្រែមុខផ្ទះ ក៏ស្រែកសួរ ថាតាតាផឹកគ្នា ប៉ុន្មាននាក់
រួចជនរងគ្រោះ បានតប វិញថាអើ បើអញ ផឹកម្នាក់ឯង វាទើសក្បាលអីឯង។

ឮដូច្នេះជនល្មើស បាននិយាយឌឺដងថាអន់ណាស់គ្មាន អ្នកផឹកជាមួយ ឮដូច្នេះ ជនរងគ្រោះ បាន
ស្ទុះទៅវាយ លើជនល្មើស តែមិនទាន់បានវាយផង ត្រូវបានជនល្មើសទាត់មួយ ជើងចំកណ្តាល
ដើមទ្រូង សន្លប់ឈឹង ភ្លាមៗនោះជនរងគ្រោះ ម្នាក់ទៀតឈ្មោះ លិន ទុំ ភេទស្រី ត្រូវជាប្អូនស្រី
បង្កើតរបស់ជនល្មើស មកជួយស្តី ឲ្យថា ហេតុអ្វីបងឯង ធ្វើបែបនេះ តែត្រូវជនល្មើស ទាត់មួយជើង
ថែមមួយដៃ សន្លប់ភ្លាមមួយរំពេច ។

ក្រោយធ្វើសកម្មភាពរួចជនល្មើស ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ មូលដ្ឋានឃាត់ខ្លួន រួចបញ្ជូនមក អធិការ
ដ្ឋាន ស្រុកទំា្រង និងបន្តបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តតាកែវ ។ គួររំលឹកថា ជនល្មើសធ្លាប់
ជាប់ ពន្ធនាគារ រយៈពេល៣ខែ កាលពីអំឡុងឆ្នំា២០១២ ពីបទបង្ករបួសស្នាម ។ បច្ចុប្បន្នជនល្មើស
ត្រូវបាន កម្លំាំងជំនាញ ស្នងការដ្ឋាន នគរបាលខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្ត
តាកែវ ចាត់ការបន្ត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ