ភ្នំពេញ ៖ លួចរថយន្ដគេបានហើយ បើកលឿនពេក ជ្រុលទៅបុករបងដែក ផ្ទះអ្នកស្រុក ត្រូវ
សមត្ថកិច្ច ចាប់បានវាយខ្នោះ យកទៅកាន់អធិការដ្ឋាន ចាត់ការ តាមនីតិវីធីច្បាប់។ ក្រោយកើត
ហេតុ សមត្ថកិច្ច ដកហូតបានអាវុធខ្លី ជរ័ចំនួន០២ដើមផងដែរ ។
ហេតុការណ៍ ចាប់បានចោរលួច រថយន្ដនេះកើតឡើង កាលពីវេលាម៉ោង៤ កាលពីថ្ងៃទី១៨ ខែ
មេសា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ ៣១៥ កែង ផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ភ្នំពេញ ខណ្ឌសែន
សុខ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះឈ្មោះ គង់ សុធារិទ្ថ បើកបរ រថយន្ដ
ម៉ាក រ៉េវហ្វរពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-0221 ចេញពីហាង ផឹកស៊ីមួយកន្លែង ក្បែរផែថ្ម
ក្នុងខណ្ឌដូនពេញ ។ នៅពេលមកដល់ ចំណុចមុខអតីតអធិការដ្ឋាន ខណ្ឌទួលគោគ ជនរង គ្រោះ
បានឈប់រថយន្ដ ដោយមិនបានពន្លត់ម៉ាស៊ីនទេ ហើយចុះ ទៅជុះនោម ស្រាប់តែលិចមុខ ជនដៃ
ដល់ឈ្មោះ ហេង រ៉ាជយ័ ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះ
លេខ២៨Eo សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ បានឡើងលួចបើករថយន្ដរបស់ជនរងគ្រោះចេញ
មកបាត់។
ប្រភពបាន បញ្ជាក់ទៀតថា នៅពេលលួចរថយន្ដបានហើយ ជនសង្ស័យ បានបើយ៉ាងលឿនតាម
បណ្ដោយផ្លូវលេខ៣១៥ រហូតឡើងមក បត់ផ្លូវ លេខ៥៩៨ រថយន្ដបានជ្រុលទៅបុករបង ដែក ផ្ទះ
អ្នកស្រុក បណ្ដាលឲ្យទៅមុខលែងរួច ខណៈនោះ សមត្ថកិច្ចនគរបាលចរាចរ ខណ្ឌសែនសុខ បាន
ទៅដល់ហើយ ធ្វើការសួរនាំទើបដឹងថា ជនបង្កជាចោរលួចរថយន្ដ គេទើបវាយខ្នោះបញ្ជូនមកកាន់
អធិការដ្ឋាន ខណ្ឌសែនសុខដើម្បីចាត់ការតាម ច្បាប់។
បច្ចុប្បន្នទាំងជនសង្សយ័ កាំភ្លើងជរ័ ២ ដើម និងរថយន្ដរបស់ជនរងគ្រោះ កំពុងត្រូវបាន នគបាល
ព្រហ្មទណ្ឌសែនសុខ កសាងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំ ពេញ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល