CamNews

ព័ត៌មានជាតិ 

ភ្ញាក់ផ្អើល ខណៈដែល នគរបាលខណ្ឌ៧មករា ចាប់មុខសញ្ញាប្លន់ ម្នាក់ នៅសង្កាត់វាលវង់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលតែងតែ ប្រើកាំបិតភ្ជង់និងកាប់ប្រហារប្លន់យកទ្រព្យ សម្បត្ដិរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បង្ក ការភ័យខ្លាច ត្រូវបានកម្លាំងនគរបាលខណ្ឌ ៧មករា ចាប់ខ្លួនកាលពីវេលាម៉ោង១០និង ៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះលេខ២១ ជាន់ទី៣ ផ្លូវ ឌឿហែមលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា ។

តាមប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់ សមត្ថកិច្ចថា ជននេះតែងតែបង្កការអុកឡុក តាមរយៈការប្រើប្រាស់ កាំបិតយក ទៅភ្ជង់ គំរាមនិងប្លន់យកទ្រព្យសម្បត្ដិជាច្រើនករណី ជាពិសេសនៅពេលយប់ ហើយបើសិនជនរង គ្រោះមិនឱ្យ ជននេះ បានកាប់ប្រហារបណ្ដាល ឱ្យរងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិតទៀត ផង ។

ដោយសារតែសកម្មភាពបង្កអសន្ដិសុខ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានយ៉ាងដូច្នេះ នគរបាលខណ្ឌ៧មករា ទាំងផ្នែកជំនាញ និង មូលដ្ឋានបានចុះមកស្រាវជ្រាវ ហើយឈាន ទៅដល់ការឃាត់ខ្លួនជននេះតែម្ដង ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់ ។

តាមមន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានបញ្ជាក់ថា ជនសង្ស័យរូបនេះឈ្មោះ អៀម វុធ អាយុ២៥ឆ្នាំ មុខរបរមិនពិត ប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩៥E1 ផ្លូវលេខ១០៧ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧ មករា ។

មន្ដ្រីនគរបាលដដែលបានបញ្ជាក់ថា ក្រោយ ពីបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យរូប នេះ នោះបញ្ហាបទល្មើស និងកាត់បន្ថយបាន ជាច្រើន ហើយប្រជាពលរដ្ឋមានជំនឿជឿ ជាក់និងទំនុកចិត្ដ សម្រាប់ការរស់នៅនិងរក ស៊ីប្រចាំថ្ងៃរបស់ពួកគាត់ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាននគរ បាលមូលដ្ឋានបញ្ជូនទៅកាន់អធិការដ្ឋាននគរ បាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP