CamNews

ព័ត៌មានជាតិ 

លេចឮព័ត៌មានថា ជនសង្ស័យ ទិញស្លាកលេខពីចោរ មកពាក់លើរថយន្ត កំពុងស្វែងរក កិច្ចអន្តរាគមន៍

ភ្នំពេញ៖ ប្រពភព័ត៌មានពីសាលាដំបូងរាជធានី ភ្នំពេញ បានឲ្យដឹងថា លោក ពូន ដារ៉ា ហៅ
បុត្រ ជនសង្ស័យ ទិញស្លាកលេខរថយន្តពីចោរមក ពាក់លើរថយន្តរបស់ខ្លួន ដើម្បីគេចផុតពី
ការបង់ពន្ធនោះ កំពុងតែរត់ការ និងស្វែងរកកិច្ចអន្តរាគមន៍ឲ្យបានរួចខ្លួន ពីការអនុវត្តន៍ច្បាប់។

យោងតាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
ទទួលបាននៅព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ បានឲ្យដឹងថា លោក ពូន ដារ៉ា ហៅ បុត្រ
ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីប៉ុន្នានថ្ងៃ មុននោះ ជាប់ពាក់ព័ន្ធទិញស្លាកលេខរថយន្ត (ភ្នំពេញ
2Q-8133) ពីចោរមកពាក់លើរថយន្តរបស់ខ្លួន ដើម្បីគេចផុតពីការបង់ពន្ធជូនរដ្ឋនោះ បាននិង
កំពុងយកមន្ត្រីអ្នកមានអំណាចមួយចំនួនមកកាង និងបិទបាំងអំពើខ្មៅងងិតរបស់ខ្លួន។ ជាពិ-
សេសបុគ្គលរូបនេះ កំពុងរត់ការខ្វែងដៃ ខ្វែងជើង នៅសាលាដំបូង ធ្វើយ៉ាងណាឲ្យរូបគេបាន
នៅក្រៅឃុំ ពោលរួចផុតពីការអនុវត្តន៍ច្បាប់របស់មន្រ្តីតុលាការ។

ស្របពេលជាមួយនិងការលិចឮព័ត៌មាននេះ លោក ហុង ប៊ុនហួរ ជាម្ចាស់ស្លាកលេខដើម បាន
ទទូចតាមមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ឲ្យសមត្ថកិច្ច និងតុលាការជួយមានវិធានការណ៍អនុ
វត្តន៍ទៅតាមច្បាប់ ធ្វើយ៉ាងស្វែងរកយុត្តិធម៌ជូនរូបគាត់ ដែលជាដើមបណ្តឹង។ មួយវិញទៀត វា
ជាចំណាត់ការមួយ ដើម្បីព្រមានដល់ជនខិលខូចដទៃទៀត ដែលតែងតែដើរទៅយកស្លាក់លេខ
ផ្តេសផ្តាស ដោយមិនព្រមចូលទៅធ្វើស្លាកលេខ និងបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវទៅតាមច្បាប់
បានកំណត់។

សូមបញ្ជាក់ថា លោក ពូន ដារ៉ា ហៅ បុត្រ អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះ លេខ AZ7
ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ
ដូនពេញ ចាប់ខ្លួនកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅមុខ ផ្ទះលេខ ១៥៨ Eo ផ្លូវលេខ
១៣០ ភូមិ ទី១១ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌ ដូនពេញ។ ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់
ពីជនសង្ស័យ បានទៅទិញស្លាកលេខរថយន្ដពីចោរមកពាក់លើរថយន្តរបស់ខ្លួន។

សូមរំលឹកផងដែរថាស្លាកលេខរថយន្ត ភ្នំពេញ 2Q-8133 ជារបស់ក្រឡាបញ្ជីប្រធានសាលាដំបូង
រាជធានីភ្នំពេញ លោក ជីវ កេង ហើយត្រូវបានចោរលួចកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៣
ស្ថិតនៅចំណុចផ្ទះ លេខ ២១Eo ផ្លូវលេខ ៥៩ ភូមិទី៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

បន្ទាប់ពីចោរលួចបាត់អស់មួយរយៈនោះ នៅថ្ងៃទី០៨ ខែកក្កដា ស្រាប់តែម្ចាស់ស្លាកលេខដើម
 លោក ហុង ប៊ុន ហួរ បានប្រទះឃើញនៅលើរថយន្តរបស់លោក ពូន ដារ៉ា ទើបប្តឹងទៅកាន់
សមត្ថកិច្ច និងឈានដល់ការឃាត់ខ្លួន តែម្តង៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ