CamNews

ព័ត៌មានជាតិ 

ឃាត់បុរសម្នាក់ បើកម៉ូតូបុក បារ៉ាស់សមត្ថកិច្ច បណ្តាលឲ្យ ត្រូវអ្នកដំណើរ

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំង នគរបាល ឃាត់ខ្លួននាថ្ងៃទី៣ នៃព្រះរាជ ពិធីបុណ្យអុំទូក ដោយ​សារតែជននេះ បានបើកម៉ូតូ ទៅបុកបារ៉ាស់ របស់ សមត្ថកិច្ច ហើយបានបណ្តាលឲ្យ ត្រូវអ្នកដំណើរផ្សេងទៀត ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងថា ខណៈកម្លាំង សមត្ថកិច្ច ឈរយាមកាម នៅតាមបារ៉ាស់ ហាមកុំឲ្យបើកម៉ូតូ ឫរថយន្តចូលទៅ តំបន់ ខាងក្នុងនាំឲ្យ កកស្ទះចរាចរណ៍នោះ ស្រាប់​តែ​មាន​បុរសរូបនេះ បានបើកម៉ូតូចង់ចូល ទៅក្នុងខាងក្នុង។

ដោយសារតែ សមត្ថកិច្ចធ្វើការរារាំងនោះ ស្រាប់តែជននេះ បានបើកម៉ូតូរបស់ខ្លួន បុកបារ៉ាស់របស់ សមត្ថកិច្ច ទាំងកំហឹង នាំឲ្យប៉ះពាល់ដល់ អ្នកដំណើរផ្សេង ទៀតផងដែរ។ ភ្លាមៗនោះ ដោយមានការ បញ្ជាពីថ្នាក់លើ កម្លាំងនគរបាល ដែលឈរជើងនៅទីនោះ បានធ្វើការឃាត់ខ្លួន ដើម្បីយកទៅអប់រំបន្តទៀត។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ បានបញ្ជាក់ថា ជននេះមានឈ្មោះ ចែម សេងមាក អាយុ២៤ឆ្នាំ រស់នៅ ភូមិព្រែកប៉ាង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ យ៉ាងណាក៏ដោយ ជននេះ ត្រូវបានទទួលការអប់​រំ ពីសមត្ថកិច្ច កុំឲ្យធ្វើទង្វើបែបនេះបន្តទៀត នៅពេលក្រោយ ជាពិសេសនោះ នៅកន្លែងហាមឃាត់តែម្តង៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP