CamNews

ព័ត៌មានជាតិ 

ស្រឡាញ់គ្នា ជាច្រើនខែ ស្រាប់តែម្តាយអូនខឹង ប្តឹងឲ្យនគរបាល ចាប់បង

កណ្តាល ៖ ស្នេហាដ៏ផ្អែមល្ហែម រវាងកំលោះម្នាក់ និងក្មេងស្រី ជាអនិតិជនម្នាក់ អស់រយះ ពេលជា ច្រើនខែថ្ងៃ មកហើយ ក៏ប៉ុន្តែទីបំផុត ត្រូវម្តាយក្មេងស្រី ប្តឹងឲ្យ នគរបាល ឃាត់ខ្លួន ប្រុសជាគូរស្នេហ៍ ចាត់ការ ទៅតាមផ្លូវច្បាប់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោងប្រហែលម៉ោង១៤និ១០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិអូរកំបុត្រ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្តីនគរបាល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ស ព ន ច អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ចំណែកឯជនសង្ស័យវិញឈ្មោះ នុប ឃីម ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករ បូមខ្សាច់ស្នាក់នៅការដ្ឋានបូមខ្សាច់ ភូមិអង្គរស្មីឃុំព្រៃពួច ស្រុកអង្គស្នួល ។

មន្រ្តីនគរបាលបានបន្ត ថា កាលពីអំឡុង ខែមេសាឆ្នាំ២០១៤ ជនសង្ស័យនិងជនរងគ្រោះ បានទំនាក់ ទំនងគ្នា រហូតបានរួមរក្ស ជាមួយគ្នា ជាច្រើនលើក ក្រោយមកមិនបានរស់ នៅជាមួយគ្នា ជាប់នោះទេ ។  រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ជនសង្ស័យ បានទៅរកជនរង គ្រោះហើយបានមករួមរក្ស ជាមួយជនរង គ្រោះទៀត ហើយក៏មិនបាន ទំនាក់ទំនងគ្នា លុះដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ ទើបម្ដាយ របស់ជនរងគ្រោះឈ្មោះ តាំង គឹមអេង អាយុ៥៦ឆ្នាំ បានទៅដាក់ពាក្យបណ្ដឹង ឲ្យនគរបាលឃាត់ខ្លួន ជនសង្ស័យនិង ចាត់ការតាមនីតិវិធីច្បាប់ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល



Tags: Social News Cambodia Kandal