ព័ត៌មានកំសាន្ត ៖ តារាសម្តែង Choi Yeo Jin កាលពីពេលថ្មីៗនេះបានទទួលរងការប៉ះពាល់ និងអាម៉ាសយ៉ាងធ្ងន់ធ្ងរ ខណៈពេលថតរូបនៅក្នុងអាងងូតទឹក មួយដែលពោលពេញទៅដោយពពុះសាប៊ូ និងរូបស្ទើរតែអាក្រាតកាយ ។
ដោយយោងតាមការរាយការណ៍ពីគេហទំព័រ Koreaboo បានឲ្យដឹងថា ខណៈពេលដែលនាងកំពុងតែងូតទឹក នាងបានយកកាមេរ៉ាមកថតរូបរបស់នាង ហើយរូបថតនោះគឺស្ថិតនៅក្នុងអាងងូតទឹកដែលស្ទើរតែបង្ហាញនូវរូបអាក្រាតកាយរបស់នាងទាំងស្រុង ។
គួររំលឹកឲ្យដឹងថា នៅពេលដែលនាងមិនបានចាប់អារម្មណ៍ជាមួយនិងពពុះសាប៊ូ ដែលកំពុងតែរលាយនៅតំបន់រសើប ស្ទើរតែធ្វើឲ្យនាងបង្ហាញចេញនូវរូបរាងអាក្រាតកាយទៅកាន់ ទស្សនិកជនទៅហើយ ។
ជាសំណាងល្អខ្លាំងណាស់សម្រាប់តារាស្រីរូបនេះ ដែលនាងត្រូវបានផ្លាស់ប្តូរជើងរបស់នាងដើម្បីបិទបាំងនៅត្រង់ចំនុចរសើបនោះ ដើម្បីការពារស្ថានភាព ដ៍សែនគ្រោះថ្នាក់ដែលអាចធ្វើឲ្យប៉ះពាល់ដល់កត្តិយសរបស់នាងបាន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop