CamNews

ព័ត៌មានជាតិ 

ចោរគាស់បន្ទប់ជួល ប្រជាពលរដ្ឋ ចាប់ស្វាគមន៍ សល់តែដង្ហើមចង្រិត

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព គាស់បន្ទប់ជួល របស់ជនជាតិចិន ហើយត្រូវបាន
ប្រជាពលរដ្ឋ ជិតខាង ឃើញទាន់ ក៏នាំគ្នាព័ទ្ធចាប់ ព្រួតវាយសល់តែដង្ហើមចង្រិត ទើបប្រគល់ឲ្យ
នគរបាលប៉ុស្តិ៍ចោមចៅ ចាត់ការទៅតាម នីតិវិធីច្បាប់ កាលពីម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ
២០១៣ នៅក្បែរផ្សារ ឯករាជ្យមួយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន
ជ័យ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ ជនជាតិចិន ដែលជាអ្នក
ជួលបន្ទប់បាន នាំគ្នា ទៅធ្វើការយប់ លុះត្រឡប់មកវិញឃើញ ទ្វារបន្ទប់បើកក៏មានការ សង្ស័យ
ស្ទុះចូលទៅមើលក្នុងបន្ទប់ ស្រាប់តែឃើញ សម្ភារៈនៅក្នុងបន្ទប់ រប៉ាត់រប៉ាយ ឃើញដូច្នេះជនជាតិ
ជាម្ចាស់បន្ទប់ជួល នៅជាមួយគ្នាចំនួន៥នាក់ បាននាំគ្នាដើររកចោរ ក៏ស្រាប់តែឃើញចោរម្នាក់នៅ
សំងំលើ បន្ទប់ឡៅតឿ ភ្លាមៗនោះ ជនសង្ស័យបានស្ទុះមកវាយ ជនជាតិចិន ជាម្ចាស់បន្ទប់ជួល
រួចហើយស្ទុះរត់ចុះមកក្រោម ប៉ុន្តែរត់មិនរួចដោយ សារបន្ទប់ជួលនៅជាន់ទី៥ខ្ពស់ ពេលរត់ចុះ មក
ក៏ត្រូវ ប្រជាពលរដ្ឋរស់នៅជិតខាងចាប់បាន ព្រួតគ្នាវាយសល់សន្លប់ ឈឹងនៅនឹងកន្លែង ។

ភ្លាមៗនោះ នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យនាំយកទៅ
កាន់ ប៉ុស្តិ៍នគរបាល ចោមចៅដើម្បី ធ្វើការសាកសួរបន្ត។ ប្រជាពលរដ្ឋបានបន្តថា ជនសង្ស័យ
ខាងលើនេះ តែងតែធ្វើសកម្មភាព លួចគាស់ផ្ទះយកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅតំបន់យ៉ាង
សកម្មបំផុត ហើយប្រជាពលរដ្ឋ ធ្លាប់ឃាត់បានម្តងដែរ ប៉ុន្តែពុំមានភស្តុតាង គ្រប់គ្រាន់ ដើម្បីដាក់
បន្ទុក ក៏បានដោះលែងវិញទៅ ហើយពេលនេះ មានភស្តុតាងគ្រប់គ្រាន់ សម្រាប់ដាក់បន្ទុក ម្យ៉ាង
វិញទៀតជននេះ ញុំាញីពួកគាត់អស់រយៈពេលជាយូរ មកហើយ ធ្វើឲ្យពួកគាត់មានកំហឹង ក្នុងចិត្ត
យ៉ាងខ្លាំង ។

ប្រភពបានបន្តថា ពេលឃាត់ខ្លួនបាននោះនគរបាលធ្វើការ ដកហូតកូនសោមួយ ចង្កោមធំ លុយ
១០០ ដុល្លារ និងទូរស័ព្ទម៉ាក Samsong Galaxy ២ គ្រឿង។ ទោះបីជាយ៉ាងណា នគរបាលបាន
ព្យាយាមសួរឈ្មោះជនសង្ស័យខាងលើ ប៉ុន្តែជននេះមិនព្រម ប្រាប់ជាដាច់ខាត ៕

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ