CamNews

ព័ត៌មានជាតិ 

ត្រលប់​មក​ពី​ស្រុក​វិញ​ស្រាប់តែដឹងថា ប្រពន្ធក្មេងលួច​មានសហាយ តូចចិត្ដ ក៏រត់ទៅ ចងក តែមិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានប្រជាពល រដ្ឋនៅជិតខាងនាំគ្នា ជួយបញ្ជូនយកទៅព្យា បាលរបួស ត្រង់ក្បាល ក្រោយពីបុរសរូបនេះ បានប៉ុនប៉ងចងកធ្វើអត្ដឃាត នៅក្នុងបន្ទប់ ទឹកតែមិនបានសម្រេច ព្រោះតែតូចចិត្ដនិង ប្រពន្ធរបស់ខ្លួនលួចផិតក្បត់ ខណៈដែលរូប គេជាប់រវល់ទៅថតរូបធ្វើអត្ដសញ្ញាណប័ណ្ណ នៅឯស្រុកកំណើតក្នុងខេត្ដប៉ៃលិន ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិ យាយថា ករណីចងកប៉ងបញ្ចប់ជីវិតរបស់ ជនរងគ្រោះរូបនេះ បានបង្កឱ្យមានការភ្ញាក់ ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិត នៅក្រុមទី១១ ភូមិអូរអណ្ដូង សង្កាត់ព្រែក ប្រា ខណ្ឌច្បារអំពៅ ។

ប្រជាពលរដ្ឋបាននិយាយថា ជនរងគ្រោះ រូបនេះ ឈ្មោះភក្ដិ អាយុ៣៥ឆ្នាំ មានស្រុក កំណើតនៅខេត្ដប៉ៃលិន រីឯស្ដ្រីជាប្រពន្ធលួច មានប្រុសថ្មី ពេលប្ដីមិននៅផ្ទះនោះឈ្មោះ ស្រីពេជ អាយុ២៥ឆ្នាំ ។

ប្រជាពលរដ្ឋ បានរៀបរាប់ពីដំណើររឿង ឱ្យដឹងថា ដើម្បីចង់បានអត្ដសញ្ញាណប័ណ្ណ បន្ដប្រើប្រាស់នោះ ជនរងគ្រោះបានខំធ្វើ ដំណើរពីផ្ទះឆ្ពោះទៅស្រុកកំណើតនៅឯខេត្ដ ប៉ៃលិន ប៉ុន្ដែទាំងការធ្វើដំណើរនិងស្នាក់នៅ ទីនោះ បានបន្ដអូសបន្លាយអស់រយៈពេលជា ច្រើនថ្ងៃ ទើបត្រឡប់មកភ្នំពេញវិញ ។ ប៉ុន្ដែ ពេលមកដល់ទីកន្លែងស្នាក់នៅរបស់ខ្លួនស្រាប់ តែដឹងថា ប្រពន្ធលួចមានអ្នកផ្សេងធ្វើឱ្យរូប គេខូចចិត្ដ ហើយសម្រេចដើរផ្លូវចុងក្រោយ គឺចងកបញ្ចប់ជីវិត ។

បើតាមប្រជាពលរដ្ឋនៅទីនោះ ជនរង គ្រោះ បានយកក្រមាចងនឹងធ្នឹមក្នុងបន្ទប់ ទឹក ប៉ុន្ដែពេលកំពុងចងទំនងជាពិបាកក្នុងខ្លូន ខ្លាំងពេក ក៏រើយកមួយឈ្នះដៃបណ្ដាលឱ្យ ធ្លាក់មកក្រោមចំនឹងជញ្ជាំងបង្គន់និងឥដ្ឋ បណ្ដាលឱ្យបែកក្បាលរងរបួសជាទម្ងន់ ។

ភ្លាមៗបានធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរ ខាងដឹងទាន់ ក៏ទៅជួយអន្ដរាគមន៍ ដឹកជន រងគ្រោះទៅកាន់មន្ទីរពេទ្យ ភ្លាមៗតែម្ដង៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP