CamNews

ព័ត៌មានជាតិ 

កំពុងជិះម៉ូតូ ខ្យល់គដូលស្លាប់ភ្លាម មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូសុខ ដួលនៅតាមបណ្តោយផ្លូវលេខ២៧១ មុខភ្នំពេញលាងរថយន្ត សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក វេលាម៉ោង ៩ និង៤០នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុគេ ឃើញជនរងគ្រោះ បើកម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-1607 ពីជើងទៅត្បូង ដោយបញ្រ្ជាស ទិសបើកអែបចិញ្ចើមផ្លូវ ជាន់ហ្រ្វាំង ស្រាប់តែដួល ពីលើម៉ូតូហើយស្លាប់តែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង វណ្ណា ភេទប្រុស អាយុ៦០ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រាវ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋាន ជនរងគ្រោះអាចខ្យល់គ ហើយដួលបោកក្បាលទៅក្រោយ បណ្តាលឲ្យស្លាប់តែម្តង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP