ប្រទេសដែលមានប្រាសាទពីរ៉ាមីតច្រើនជាងគេ មិនមែនជាប្រទេសអេហ្ស៊ីប ដូចមនុស្សជាច្រើន
បានស្មាន។
ប្រទេសដែលមានប្រាសាទពីរ៉ាមីតច្រើនជាងគេក្នុងពិភពលោក គឺស៊ូដង់ ដែលជាប្រទេសនៅក្បែរ
ខាងរបស់អេហ្ស៊ីប នេះបើតាម Science Alert ចុះផ្សាយកាលពីថ្ងៃទី ២៧វិច្ឆិកា។ ប្រាសាទពីរ៉ាមីត
ចំនួនពី ២០០-២៥៥ ត្រូវបានសាងសង់នៅស៊ូដង់ ចំណែកពីរ៉ាមីតនៅអេហ្ស៊ីប មានត្រឹមតែ ១៣៨
ប៉ុណ្ណោះ។
មហាប្រាសាទពីរ៉ាមីត Giza នៅអេហ្ស៊ីប
បណ្ដាប្រាសាទពីរ៉ាមីតនៅស៊ូដង់ ត្រូវបានជនជាតិ Kushite នៃប្រទេស Kush (អតីតអាណាចក្រ
មួយដែលគ្រប់គ្រងតំបន់តាមទន្លេ Nile ចាប់ពីឆ្នាំ ១០៧០មុនគ្រឹស្តសករាជ ដល់ឆ្នាំ ៣៥០ ជាអ្នក
សាងសង់។ ជនជាតិ Kushite ចាប់ផ្ដើមសាងសង់ប្រាសាទពីរ៉ាមីតក្រោយអេហ្ស៊ីប ៥០០ឆ្នាំ។ ប៉ុន្តែ
អាណាចក្រទាំងពីរនេះ សុទ្ធតែប្រើប្រាស់ប្រាសាទពីរ៉ាមីត ដើម្បីបញ្ចុះសព។
ដូចទៅនឹងអេហ្ស៊ីប ជនជាតិ Kushite បញ្ចុះសពសមាជិករាជវង្ស នៅខាងក្រោមប្រាសាទពីរ៉ាមីត
ប៉ុន្តែ ប្រាសាទពីរ៉ាមីតរបស់ប្រទេសទាំងពីរនេះ មានភាពខុសគ្នា។
ប្រាសាទពីរ៉ាមីតនៅស៊ូដង់ មានសភាពចោតជាង តូចជាង និងត្រូវបានសាងសង់ពីដុំថ្ម ខុសពីផ្ទៃ
ខាងលើដែលមានភាព “រលោង” និងមានទំហំធំរបស់ប្រាសាទពីរ៉ាមីតនៅអេហ្ស៊ីប។ ប្រាសាទ
ពីរ៉ាមីតដែលសាងសង់ដោយជនជាតិ Kushite មានកំពស់ចាប់ពី ៦ទៅ៣០ម៉ែត្រ ចំណែកពីរ៉ាមីត
នៅអេហ្ស៊ីប មានកំពស់ជាមធ្យម ១៣៨ម៉ែត្រ។
កន្លែងមួយក្នុងចំណោមតំបន់ដែលមានប្រសាទពីរ៉ាមីតច្រើនជាងគេបំផុត នោះគឺទីក្រុងបុរាណ
Meroë ស្ថិតនៅក្បែរមជ្ឈមណ្ឌលស៊ូដង់នាបច្ចុប្បន្ន។ ទីក្រុងបុរាណនេះ មានប្រាសាទពីរ៉ាមីត
ប្រហែល ២០០ ក្នុងចំណោម ២៥៥ ដែលនេះបង្ហាញថា ទីនេះធ្លាប់ជាទីក្រុងដែលរុងរឿងខ្លាំង
កាលពីអតីតកាល។
ប្រាសាទពីរ៉ាមីត នៅស៊ូដង់ មានទំហំតូច និងទាបជាងនៅអេហ្ស៊ីប
អេហ្ស៊ីបក៏មិនមែនជាប្រទេសដែលមានប្រាសាទពីរ៉ាមីតធំជាងគេក្នុងលោកនោះដែរ។ កិត្តិនាម
នេះបានទៅលើមហាប្រាសាទពីរ៉ាមីត Cholula ដែលមានទីតាំងស្ថិតនៅខាងក្នុងកំពូលភ្នំមួយនៅ
ម៉ិចស៊ីកូ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Science Alert