លោកអ្នកប្រហែលជាបានទស្សនាខ្សែភាពយន្ដទាំងនេះ ហើយពិតជាជក់ចិត្ដដិតអារម្មណ៍ជាក់មិនខាន ដោយសារតែខ្សែភាពយន្ដទាំងនេះ កើតចេញពីទឹកដៃផលិតរបស់ផលិតករល្បីៗ និងការចូលរួមសម្ដែងពីតារាប្រុសស្រី ដែលមានកេរ្ដិ៍ឈ្មោះបោះសម្លេង ។ ជាក់ស្ដែងខ្សែភាពយន្ដទាំង ៦ រឿងនេះ ទទួលបានពិន្ទុវាយតម្លៃខ្ពស់បំផុត សម្រាប់សប្ដាហ៍ទី៣ នៃខែមិថុនា ឆ្នាំ ២០២១នេះ ។
១. រឿង Phao Khon (Ch7)
ខ្សែភាពយន្ដរឿង “Phao Khon” ដែលចូលរួមសម្ដែងដោយលោក Kem Hussawee និងកញ្ញា Cartoon Natcha នឹងត្រូវចាក់បញ្ចាំងចប់ នៅសប្ដាហ៍នេះ និងទទួលបានពិន្ទុវាយតម្លៃ 6.1, 5.8, និង 6.7 ភាគរយ ។
២. រឿង Katha Singh (Ch7)
ខ្សែភាពយន្ដបែបសកម្មមួយរឿងទៀត គឺរឿង “Katha Singh” ដែលចូលរួមសម្ដែងដោយលោក Bank Artit និងកញ្ញា Pupe Kessarin ទទួលបានពិន្ទុវាយតម្លៃ 4.0 និង 4.4 ភាគរយ ។
៣. រឿង Lhong Klin Chan (Ch7)
ខ្សែភាពយន្ដបែបអាថ៌កំបាំងរឿង “Lhong Klin Chan” ដែលមានការចូលរួមសម្ដែងដោយលោក Thanwa Suriyajak និងកញ្ញា Tubtim Anyarin ទទួលបានពិន្ទុវាយតម្លៃ 3.9 និង 4.1 ភាគរយ ។
៤. រឿង Praomook (Ch3)
ដោយទទួលបានពាក្យសរសើរល្អៗពីអ្នកទស្សនា ខ្សែភាពយន្ដរឿង “Praomook” ដែលមានការចូលរួមសម្ដែងដោយលោក Pon Nawasch និងកញ្ញា Bua Nalinthip ទទួលបានពិន្ទុវាយតម្លៃ 2.6 និង 3.0 ភាគរយ នៅសប្ដាហ៍នេះ ។
៥. រឿង Keun Ruk Salub Chata (Ch3)
នៅលើតារាងនេះផងដែរ ខ្សែភាពយន្ដរឿង “Keun Ruk Salub Chata” ដែលចូលរួមសម្ដែងដោយ Alek Teeradetch, Namtarn Pichukkana, Krating Khunnarong, និងកញ្ញា Bua Nalinthip ទទួលបានពិន្ទុវាយតម្លៃ 2.5 និង 1.9 ភាគរយ ។
៦. រឿង Song Sanaeha (Ch3)
តាមរយៈការសម្ដែងដោយលោក James Ma និងកញ្ញា Kimmy Kimberley ខ្សែភាពយន្ដរឿង “Song Sanaeha” ប្រមូលបានពិន្ទុវាយតម្លៃ 2.1 ភាគរយ សម្រាប់ភាគចុងក្រោយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdates