ភ្នំពេញ: កម្លាំងនគរបាល ព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំង នគរបាល មូលដ្ឋាន និងកម្លាំង អាវុធហត្ថ រាជធានីភ្នំពេញ អាវុធហត្ថខណ្ឌ នៅព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៤ នេះបាននិងកំពុងធ្វើការឡោមព័ទ្ធ ក្រុមចោរប្លន់នៅជាប់របង វិទ្យាល័យជម្ពូវ័ន្ត ភូមិព្រៃព្រីងខាង ត្បូង សង្កាត់ចោមចៅ ក្រោយពីជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពបាញ់ ប្លន់ម៉ូតូម៉ាក CBR មួយគ្រឿងមិនបានសម្រេច កាលពីវេលាម៉ោង ២:១០នាទីយប់មិញ នៅតាមផ្លូវវេងស្រេង បណ្តាលអោយជនរងគ្រោះ ២នាក់រងរបួស ដោយក្រុមចោរបាញ់បាញ់ចំនួន៣គ្រាប់។
គិតត្រឹមវេលាម៉ោង ៩:៥០នាទីព្រឹកថ្ងៃដដែលនេះ ប្រតិបត្តិការ របស់កម្លាំងសមត្ថកិច្ច បានចាប់ ខ្លួនជនសង្ស័យ៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ហើយកំពុងតាមប្រម៉ាញ់ បក្ខពួកបន្តទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល