CamNews

ព័ត៌មានជាតិ 

បញ្ជូនក្រុម បាញ់បោះសេរី ផ្អើលពេញ រាជធានីភ្នំពេញ ដោយសារ ស្រវឹង ទៅតុលាការ

ភ្នំពេញ៖  ជនទំនើងចំនួន ៤នាក់ ដែលបានបាញ់បោះ ដោយសេរី និងអណាធិបតេយ្យ ផ្អើលពេញ
រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ០៤ ខែមករា ឆ្លងចូលយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ ត្រូវបាន
សមត្ថកិច្ច នគរបាល ខណ្ឌ៧មករា បញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ អមដោយការ
រត់ខ្វាត់ខ្វែង ពីសំណាក់ សាច់ញាតិ ជនបង្ក ដើម្បីស្វែងរកច្រក អន្តរាគមន៍ ក្នុងការដោះលែង ជន
បង្កទាំងនេះ។

មន្រ្តីនគរបាល ខណ្ឌ៧មករា បានឲ្យដឹងថា ក្រោយពីមានបទបញ្ជា ពីលោកស្នងការ នគរបាល រាជ
ធានីភ្នំពេញ ឧត្តមសេនីយ៍ ជួន សុវណ្ណ  ជនទំនើងទាំងនេះ ដោយមាន ទ្រព្យសម្បត្តិ និងអំណាច នៅ
វេលាម៉ោង ៦៖០៥ល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ នេះ ត្រូវបានបញ្ជូនខ្លួនទៅ កាន់សាលាដំបូង រាជ
ធានីភ្នំពេញ ដើម្បីចាត់តាមផ្លូវច្បាប់ ពោល គ្មានការដោះលែង និងសម្របសម្រូលនោះឡើយ ពីព្រោះ
ការធ្វើបែបនេះ គឺតបទៅតាម បទបញ្ជា របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនទំនើងដែលជិះរថយន្ត សេរីទំនើប ដែលបាញ់ប្រហារ កាលពីយប់
មិញនោះ ត្រូវបានបញ្ជូនទៅ កាន់តុលាការ ចំនួន៣នាក់ ចំណែកម្នាក់ទៀត ដែលរបួស ត្រូវបានបញ្ជូនទៅកាន់ព្យាបាលនៅប្រទេសវៀតណាម ដោយមានការឯកភាព ពីតំណាងអយ្យការ
និងមានការតាមដាន ពីសំណាក់សមត្ថកិច្ចជំនាញ។

សូមបញ្ជាក់ថា កាលពីវេលា ម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ មានមនុស្ស០២
ក្រុម ជិះរថយន្ដស៊េរី ទំនើប ០២គ្រឿង ម៉ាកអេស្កាឡែតមីនី គ្មានស្លាកលេខ និងមួយ គ្រឿងទៀតម៉ាក
អែសសិនមីនីគ្មានស្លាកលេខដូចគ្នា បានបើកការបាញ់ប្រហារដោយកាំភ្លើងខ្លី ម៉ាកបេអាតា ជាច្រើន
គ្រាប់ ចាប់ពីកន្លែងប្តូរប្រាក់លីហួរ រហូតមកដល់ អតីតរង្វល់មូលនាង គង្ហីង ហើយបន្ត មកបាញ់មុខ
ភូមិគ្រឹះ នាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ នេត សាវឿន ។

បន្ទាប់មក ដោយមានការតាម ពីក្រោយពីសមត្ថកិច្ច ក្រុមនេះបាន បាញ់ជាច្រើន គ្រាប់ទៀត នៅជិត
វត្ត មហាមន្រ្តី ទីដែលកម្លំាង សមត្ថកិច្ច ជាច្រើននាក់ដឹក នាំដោយលោកស្នងការ នគរបាល ស្ទាក់
ឃាត់បាន ចំនួន០៤នាក់ ដកហូតរថយន្ដស៊េរីទំនើប០២គ្រឿង និងកាំភ្លើងខ្លីមួយដើម អមសំបកគ្រាប់
កាំភ្លើងផងដែរ យកទៅកាន់អធិការដ្ឋានខណ្ឌ ៧មករា។

យោងតាមប្រភពព័ត៌មាន ពីមន្រ្តីនគរបាលមួយរូប បានឲ្យដឹងថា ជននេះ បានធ្វើការបាញ់បោះ នៅ
ខាងមុខរថយន្តរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី របស់លោក ខណៈកំពុង
បើករថយន្តនៅតាមផ្លូវ ជាចំណុចកើតហេតុនោះ ។ ពេលឃើញស្ថានភាពនេះភ្លាម លោក មាស ច័ន្ទ
ពិសិដ្ឋ បានទាក់ទងទៅសមត្ថកិច្ច និងតាមពីក្រោយ ហើយដឹកនាំតាមចាប់ជនទាំងនេះ ទាំងយប់ផង
ដែរ។ ដូច្នេះជនទាំងនេះ នឹងត្រូវឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារ ព្រៃស ដើម្បីរង់ចាំ ការបើក
សវនាការ តាមក្រោយ ពោលនឹងគ្មាន ការដោះលែង ឲ្យនៅក្រៅឃុំនោះឡើយ។

សេចក្ដី រាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា ជនទំនើងដែល មានលុយ និងអំណាចទាំង០៤នាក់
នោះត្រូវបានគេស្គាល់ថា ទី១.ង៉ុយ ស៊ីម អាយុ ៣៣ឆ្នាំ មានមុខងារជា អនុប្រធានក្រុមប្រឹក្សាភិបាល
ទទួលបន្ទុកកិច្ចការរដ្ឋបាលនិងទីផ្សារ ក្រុមហ៊ុន ហ្គោលកសិផលកម្ពុជា ជាអ្នកបាញ់បោះសេរី និងជា
ម្ចាស់រថយន្ដម៉ាក អេសស្កាឡែត ទី២.ង៉ុយ សេងងី អាយុ១៩ឆ្នាំ ត្រូវជាក្មួយ និង០២នាក់ទៀត ឈ្មោះ
លី ដារ៉ា អាយុ២០ឆ្នាំ ជាអ្នកបើកបររថយន្ដ ម៉ាកអែសសិន ម្នាក់ទៀតឈ្មោះ សឿន បូរ៉ា អាយុ១៩ឆ្នាំ
មុខរបរជាសិស្សនៅវិទ្យាល័យ បឹងត្របែក ។

ប្រតិបត្តិការដែលដឹកនាំ បញ្ជាដោយផ្ទាល់ ពីសំណាក់លោកស្នងការ នគរបាល រាជធានីភ្នំពញ ឧត្តម
សេនីយ៍ ជួន សុវណ្ណ និងលោកស្នងការរង នគរបាល ជួន ណារិន្ទ ព្រមទាំងកម្លាំង អាវុធហត្ថ ខាងលើ
នេះ បានធ្វើឡើងតាមបទ បញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដាក់បទបញ្ជា ឲ្យ
ចាប់ខ្លួន ជនបង្កការបាញ់បោះ សេរី ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

យ៉ាងណាក៏ដោយ មហាជនទូទៅនឹងរង់ចាំមើលថា តើតុលាការនឹងចាត់ការ តាមរបៀបណា ពីព្រោះ
ជនសង្ស័យទាំងនេះ សុទ្ធតែអ្នកមាន និងមានអំណាច ប៉ុន្តែអំណាច របស់ពួកគេ មិនអាចធ្វើអ្វីបាននោះ
ឡើយ បើមានបទបញ្ជា ផ្ទាល់ ពីសម្តេចនាយករដ្ឋមន្រ្តី ដ៏មានឥទ្ធិពលរបស់ខ្មែរ តេជោ សែន៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ