CamNews

ព័ត៌មានជាតិ 

ដុតផ្ទះសម្លាប់ ស្មៀនឃុំសាលាក្រៅ អស់មួយគ្រួសារ សង្ស័យជារឿង គំនុំសងសឹក

ប៉ៃលិន ៖ អំពើឃាតកម្ម យ៉ាងសាហាវ មួយបានធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅទូទាំង ខេត្ដប៉ៃលិន ដោយសារតែឃាតក មិនស្គាល់ឈ្មោះ បានចូលទៅធ្វើ ឃាតបុរស ជាស្មៀនឃុំសាលាក្រៅម្នាក់ ដោយរឹតក រួច ហើយយក ប្រេងសាំងចាក់ដុត ផ្ទះសម្លាប់ អស់មួយគ្រួសារទាំងប្រពន្ធ និងកូនស្រីអាយុទើប៦ខែ ។

ករណីឃាតកម្ម បិទមុខខាងលើនេះ ត្រូវ បានគេអះអាងថា បានកើតឡើង កាលពី វេលាម៉ោងជាង១រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិអូរ៧៥ ឃុំអូរអណ្ដូង ស្រុកសាលា ក្រៅ ខេត្ដប៉ៃលិន ។

មន្រ្តីនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ក្នុង ហេតុការណ៍ អំពើឃាតកម្មនេះទី១-ឈ្មោះ ហេង រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាប្ដី ដែលមានមុខរបរ ជាស្មៀន ឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងជា ម្ចាស់សៃឡូ ទទួលទិញ ពោតដំឡូងផងដែរ ទី២-ឈ្មោះ ធី ផលឡៃ អាយុ២៤ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរលក់អីវ៉ាន់ ចាប់ហួយ និងទី៣ ឈ្មោះ ហេង ម៉េងជូ កូនស្រី អាយុ៦ខែ រស់នៅក្នុងបន្ទុក អ្នកទាំង៣ រស់នៅ ភូមិឃុំកើតហេតុខាង លើ។

ប្រភពព័ត៌មានពី មន្រ្តីនគរបាល បានឱ្យដឹងថា នៅម៉ោងប្រមាណ ជាង១រំលងអាធ្រាត្រ គេមានការភ្ញាក់ផ្អើល ដោយសារតែមានអគ្គិ ភ័យឆាបឆេះផ្ទះតៀម ដែលសង់ពីឈើ ដែល គេស្គាល់ថា គឺជាផ្ទះរបស់ស្មៀនឃុំ ។

ក្រោយភ្លើងឆាបឆេះពេញទំហឹង និងអ្នកស្រុកនាំគ្នា ជួយពន្លត់ គេបានរកឃើញថា នៅក្នុងគំនរ ផេះមានសពចំនួន៣នាក់ បានឆេះស្លាប់ស្ទើរ តែក្លាយទៅជាធ្យូងទៅហើយ ដែលគេដឹង ថា គឺជាគ្រួសារដែលមានប្ដី-ប្រពន្ធ និងកូន ស្រី ។

ក្នុងនោះជំហានដំបូងគេបានធ្វើការសន្និ ដ្ឋានថា ករណីអគ្គិភ័យ ឆេះសម្លាប់មនុស្ស ទាំងគ្រួសារខាងលើនេះ វាមិនមែនជារឿង ឧប្បត្ដិហេតុគ្រោះអគ្គិភ័យនោះឡើយ គឺ អាចជាករណីឃាតកម្ម ចាក់សាំងដុតផ្ទះ សម្លាប់មនុស្ស ព្រោះប្រសិនបើជាឧប្បត្ដិ ហេតុគ្រោះអគ្គិភ័យធម្មតា ជនរងគ្រោះ អាចនឹងរត់រួច ដោយសារតែផ្ទះដែលឆេះ គឺ សាងសង់ ពីឈើមានទំហំតូចតែប៉ុណ្ណោះ ។

ប្រភពបានឱ្យដឹងទៀតថា មុនពេលកើត ហេតុអ្នកជិតខាងបានឮសម្លេងក្ឌុងក្ឌាំងក្នុង ផ្ទះកើតហេតុ ហើយមួយសន្ទុះ ក្រោយមក ស្រាប់តែឃើញភ្លើងឆេះសន្ធោសន្ធៅឡើង ហើយឃើញជនសង្ស័យជិះម៉ូតូ២គ្រឿងចេញ ពីកន្លែងកើត ហេតុឆ្ពោះទៅទិសខាងជើង បាត់ស្រមោល ។

ប្រភពបានបន្ដថា ស្ដ្រីរងគ្រោះខាងលើ ទើបតែយកលុយពីថៅកែ ដំឡូងបាន៤ម៉ឺន ដុល្លារ និងលុយបាតជាច្រើនទៀត មកផ្ទះ ដើម្បីទុកឱ្យថ្លៃដំឡូងគេ តែមិនទាន់បានឱ្យ គេផងក៏កើតមានហេតុការណ៍នេះឡើងតែ ម្ដង តែតាមការពិនិត្យ នៅកន្លែង កើតហេតុគេឃើញលុយនោះត្រូវភ្លើងឆេះ អស់សល់តែកម្ទេច ដោយមិនមានបាត់បង់ ទៅណាទេ ។

បើតាមសម្ដីបងប្រុសជនរងគ្រោះឈ្មោះ ឆោម ចំណាន អាយុ៣២ឆ្នាំ ដែលមាន ផ្ទះជាប់គ្នាបានរៀបរាប់ថា វេលាម៉ោង១២ រលងអធ្រាត្រ នៅពេលដែលគាត់កំពុងតែ លង់លក់ស្រាប់តែឮស្នូររប៉េះរប៉ោះ ហើយ ឃើញភ្លើងក្រហម គាត់ក៏រត់ចេញមកក្រៅ ទើបឃើញភ្លើងកំពុងឆាបឆេះផ្ទះរបស់បង ខ្លួន។

ពេលនោះគាត់ក៏បានឃើញម៉ូតូជន សង្ស័យ២គ្រឿងបានជិះចេញ បន្ទាប់មក គាត់ក៏បានស្រែកហៅឱ្យ អ្នកជិតខាង ជួយពន្លត់ ភ្លើង ទើបដឹងថាបងនិងក្មួយរបស់ខ្លួនបាន ស្លាប់បាត់ទៅហើយ។ មន្ដ្រីនគរបាលមួយរូប នៅកន្លែងប្រចាំ បញ្ជានៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន បាននិយាយថា ជនរងគ្រោះទាំង៣នាក់ឪពុក ម្ដាយ និងកូនស្រី អាយុទើប៦ខែនោះទំនង ជនដៃដល់រឹតកសម្លាប់រួចយកសពរបស់ពួក ទៅដាក់លើគ្រែ ហើយដុតបំផ្លាញផ្ទះតែម្ដង។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ទៀត ថា បើសិនជនដៃដល់ចងជនរងគ្រោះហើយ ដុតទាំងរស់នោះ សពរបស់ពួកគេក៏មិនស្ថិត នៅលើគ្រែយ៉ាងដូច្នេះដែរ ។

ជុំវិញអំពើឃាតកម្មដែលជាការរៀបចំ គម្រោងទុករួចជាស្រេច ដើម្បីសម្លាប់ជនរង គ្រោះមួយគ្រួសារ បង្កឱ្យមានការ ភ្ញាក់ផ្អើល ទូទាំងខេត្ដប៉ៃលិននោះ ស្នងការនគរបាល ខេត្ដ លោកឧត្ដមសេនីយ៍ ជា ចាន់ឌិន បាន បញ្ជាក់និង សន្និដ្ឋាន ជាជំហានដំបូងថា រឿង នេះជាករណីគំនុំ ប៉ុន្ដែលោកមិនទាន់អាច បញ្ជាក់ឱ្យបានក្បោះក្បាយជាងនេះទៅទៀត ឡើយ ដោយបច្ចុប្បន្នបាននឹងកំពុងធ្វើការ ស្រាវជ្រាវ ដើម្បីតាមចាប់ជនដៃដល់យកមក ផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

សពជនរងគ្រោះទាំងបីនាក់ ឪពុកម្ដាយ និងកូនស្រី ក្រោយពីសមត្ថកិច្ចពិនិត្យកោ សល្យវិច័យរួចមក បានប្រគល់ទៅឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយ ក្ដីអាលោះអាល័យជាទីបំផុត៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Pai Leon