កាលពីពេលថ្មីៗនេះ តារាកំប្លែងមាឌតូចល្អិត នាយក្រឹប បានជួបទុក្ខជាទម្ងន់ក្រោយឪពុក បានស្លាប់ទៅទាំងលំបាក គ្មានប្រាក់ធ្វើបុណ្យ និងធ្វើមឈូសឲ្យឪពុក។
ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការអាណិតដល់លោកយ៉ាងខ្លាំង ដែលកំពុងតែជួបការខ្វះខាតខ្លាំង នៅក្នុងជីវភាពត្រូវចិញ្ចឹមគ្រួសារ ទាំងដែលលោកមានមាឌតូច មិនអាចធ្វើអ្វីច្រើនដូចមនុស្សធំផងនោះ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះស្រាប់តែទទួលបានដំណឹងល្អថា តារាប្រុសរូបនេះទទួលបានការជួយពីថ្នាក់ដឹកនាំគឺ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ២ លានរៀល ដែលអាចជួយសម្រួលការលំបាកមួយគ្រាផងដែរ។
ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាសប្បាយចិត្តចំពោះលោក ដែលទទួលបាននូវការជួយពីមនុស្សជាច្រើន សម្រាប់ជួយដល់គ្រួសាររបស់ខ្លួន ដែលកំពុងតែជួបការខ្វះខាតបែបនេះ៕
អត្ថបទ៖ ចំរើន