CamNews

ព័ត៌មានជាតិ 

មន្ដ្រីហេឡូត្រាស ស្លាប់ម្នាក់ របួស២នាក់ ពេលចុះទៅ បេសកកម្ម នៅចំណុច វរសេនាតូច៣០៣

កោះកុង ៖ មន្ដ្រីរបស់អង្គការហេឡូត្រាសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង
ពីរនាក់ទៀត បាន រងរបួសធ្ងន់ ស្រាល ដោយសារចុះប្រមូលគ្រាប់ម៉ីន ពុំទាន់ផ្ទុះ ដែលសេស
សល់ តាំងពីជំនាន់សង្គ្រាម។ ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ៤ និង៤៥នាទី
រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៣ ដែលស្ថិត នៅវរសេនាតូច៣០៣ ភូមិកោះប៉ោ ឃុំប៉ាក
ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង។

មន្ដ្រីដែលរងរបួសទាំង២នាក់ ត្រូវបញ្ជូនតាមអូប័រ មកកាន់មន្ទីរពេទ្យបង្អែក ខេត្ដវេលាម៉ោង
៧.១០នាទី រួចក៏ បញ្ជូន ទៅកាន់មន្ទីរ នៅរាជធានីភ្នំពេញទាំងយប់់។

តាមការបញ្ជាក់ ពីមន្រ្តីអង្គការហេឡូ ត្រាស បានឱ្យភ្នាក់ងារ ដើមអម្ពិល ដឹងថា មន្ដ្រីដែលរង
របួស មានឈ្មោះ ១-ឈ្មោះ គង់ វិបុល ភេទប្រុស អាយុ ៤៣ឆ្នាំ ២-ឈ្មោះ យុទ្ធ យួយ ភេទប្រុស
អាយុ៣៨ឆ្នាំ ៣-ឈ្មោះ មូល ពិសិទ្ធិ ភេទប្រុស អាយុ ៣៤ឆ្នាំ ដែលបានស្លាប់ នៅនឹងកន្លែងផ្ទុះ។

លោក រ៉ម មុន្នីសុផា មេបញ្ជាវរសេនាតូចការពារព្រំដែន លេខ៣០៣ បានឱ្យភ្នាក់ងារ ដើមអម្ពិល
ដឹងតាម ទូរស័ព្ទ ព្រឹកថ្ងៃទី១៣ ខែមិថុនានេះថា ក្រុមមន្ដ្រីហេឡូត្រាស បានទទួលបេសកកម្ម
មកប្រមូលគ្រាប់មីន និង យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះនៅ ២០៧ គិរីរម្យ ហើយបានបោះទីតាំង ឈរ
ជើងនៅក្នុងវរសេនាតូច លេខ៣០៣ អស់ រយៈពេល១សប្ដាហ៍មកហើយ  ដើម្បីប្រមូលគ្រាប់

មីនចាស់ ដែលសល់ពីសម័យសង្គ្រាម បានប្រហែលជា ៥០ ទៅ៦០គ្រាប់ ហើយខណៈដែល
កំពុងលើកដាក់ ចូលក្នុងកេសសុវត្ថិភាព ស្រាប់តែគ្រាប់មីន ដែលនៅក្នុងកេស នោះផ្ទុះឡើង

តែម្ដង បណ្ដាលឱ្យម្នាក់ស្លាប់ភ្លាមៗ និង២នាក់រងរបួស ហើយគ្រាប់មីន ខ្ទាតរាយប៉ាយពេញដី
តែម្ដង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ