ភ្នំពេញ៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់ បាត់បង់ជីវិតយ៉ាងអាណោចអាធម ខណៈកំពង់
ជិះម៉ូតូវីវ៉ាម្នាក់ ឯង ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញ ទំហឹងកាលពីម៉ោង ២៣ និង៣០នាទី
យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០ ១៣ នៅមុខភោជនីយដ្ឋានតារាវាលស្បូវ ក្នុងភូមិក្តីតាកុយ សង្កាត់
វាលស្បួវ ខណ្ឌមានជ័យ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសដែលស្លាប់បាត់
បង់ជីវិតក្នុងឧបទ្ទវ ហេតុខាងលើនេះ មានឈ្មោះ កែវ គឹមជន អាយុ ៣០ឆ្នាំ មានមុខរបរជាបុគ្គលិក
ក្រុមហ៊ុនស្រារ៉ង់ដូណាល់ស្នាក់នៅ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ។
ប្រភពដដែលបានបន្តថា បុរសរងគ្រោះខាងលើ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល
១A-6100 ធ្វើ ដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុច
កើតហេតុខាងលើនេះ ក៏ ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរបញ្ច្រាសទិសគ្នា បានបើកបុក
បុរសរងគ្រោះពេញទំហឹងបណ្តាលឲ្យ បុរសឈ្មោះ កែវ គឹមជន បានដួលបោកក្បាលទៅនឹងថ្នល់
ស្លាប់ភា្លមៗនៅនឹងកន្លែងកើតហតុ។ ចំណែករថយន្ត បង្កបានបើករត់គេចខ្លួនបាត់ក្រោយពីដឹងថា
បានបុកមនុស្សស្លាប់។
សពបុរសរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូរបស់
បុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារវិញ ព្រោះដោយសាររថយន្តបង្ក
ហេតុសមត្ថកិច្ចមិនដឹងប្រភពមិន អាចតាមចាប់បានយកមកដោះស្រាយបាន៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល