ភ្នំពេញ៖ ថ្មីៗនេះ លើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ត្រូវបានអ្នកប្រើប្រាស់ បង្ហោះ
រូបភាព និងវីដេអូដែល សង្គមខ្មែរស្អប់ខ្ពើម និងប្រាសចាកពី ទំនៀមទំលាប់ខ្មែរជាច្រើន ។
មុននេះ បន្តិចមាន រូបថតមួយសន្លឹក ដែលបង្ហាញពី យុវនារីវ័យក្មេង ម្នាក់ស្លៀកសម្លៀក
បំពាក់ឯកសណ្ឋាន ជាសិស្សសាលា បឺតម៉ាត់គ្នា ជាមួយប្រុសស្នេហ៍ នៅលើម៉ូតូ ខណៈម្តាយ
ឪពុក ឲ្យមកសិក្សា ហើយត្រូវបានអ្នកប្រើប្រាស់ សង្គមហ្វេសប៊ុក យកមកបង្ហោះ និងត្រូវ
បានបណ្តាញ សារព័ត៌មានយកមក ចុះផ្សាយថែមទៀតផង ។ មិនតែប៉ុណ្ណោះរូបភាព នោះ
ត្រូវបានមហាជន និងអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងដ៏ ពេញនិយមហ្វេសប៊ុក ធ្វើការរិះ
គន់យ៉ាង ចាស់ដៃមកលើនាង ។
ដោយឡែកថ្មីៗនេះ ស្រាប់តែមហាជន អ្នកប្រើប្រាស់សង្គម ដ៏ពេញនិយមមួយនេះ បង្ហោះរូប
ភាពថ្មីមួយ សន្លឹកទៀតនៅលើ បណ្តាញសង្គមមួយនេះ ។ រូបភាពដែលអ្នក ប្រើប្រាស់ហ្វេស
ប៊ុក បង្ហោះនិងចែកចាយតៗ ឲ្យគ្នានោះ បង្ហាញឲ្យឃើញថា នារីវ័យក្មេង ស្រស់ស្អាតមួយរូប
ឈរបណ្តោយ ឲ្យប្រុសម្នាក់ ចាប់ច្របាច់សុដន់ ហើយមើលទៅនារីវ័យក្មេង នោះហាក់ធ្វើ
ប្រងើយ មិនអើពើទាល់តែសោះ ។
ជុំវិញរូបភាពនេះ គេមិនដឹងថា នារីនៅក្នុងរូបភាព ដែលបណ្តោយឲ្យ មនុស្សប្រុសច្របាច់ សុ
ដន់នោះ ជានារីខ្មែរ យ៉ាងណានោះទេ ។ តែបើមើលតាមរយៈការ Comment វិញភាគច្រើនគេ
ថា នារីវ័យក្មេង នៅក្នុងរូបភាពនេះ គឺជានារីខ្មែរ ។ ការលេចចេញរូបភាពបែបនេះ ត្រូវបាន
អ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករិះគន់ យ៉ាងខ្លាំងៗផងដែរ មិនចាញ់នារី
វ័យក្មេង បឺតម៉ាត់ជាមួយសង្សារ កាលពីមុនប៉ុន្មាន ថ្ងៃមុននោះទេ ព្រោះមហាជនគិតថា បើសិន
ជានារីខ្មែរ មែននោះ មិនគួរបណ្តោយ ខ្លួនឲ្យប្រុសៗ ធ្វើបែបនេះទេ ព្រោះវាអាចធ្វើ ឲ្យខូចកេរ្តិ៍
ឈ្មោះ ដល់សង្គមជាតិ និងប្រពៃណីរបស់ខ្មែរ ពិសេសនាំឲ្យចង្រៃ ដល់នារីខ្មែរផ្សេងទៀត ដែល
គេមាន អត្តចរិតត្រឹមត្រូវ មិនចោលម្សៀត ដូចជានារី ក្នុងរូបភាបនេះ៕
សូមកុំយកតម្រាប់តាម
ប្រភព និងផ្តល់សិទ្ធិដោយ៖ ដើមអំពិល