CamNews

ព័ត៌មានជាតិ 

កម្ពុជានឹង រងសម្ពាធថ្មី មួយទៀត គឺព្យុះ ក្រសា នៅសប្តាហ៍ក្រោយ

ភ្នំពេញ ៖ បន្ទាប់ពីព្យុះឈ្មោះ ណារី បានជះឥទ្ឋិពល មកដល់កម្ពុជា កាលពីខែមុន នៅសប្តាហ៍
ក្រោយនេះ កម្បុជា នឹងមានរងសម្ពាធថ្មីមួយទៀត គឺព្យុះឈ្មោះ ក្រសា ដែលបណ្តាលឲ្យមាន
ភ្លៀង ធ្លាក់នៅតាមបណ្តាល ខេត្តមួយចំនួន។

យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួង ធនធានទឹក បានឲ្យដឹងថា គិតមកដល់ម៉ោង១៦
រសៀលថ្ងៃ ទី០១ វិច្ឆិកាឆ្នាំ២០១៣នេះព្យុះ ក្រសា បាននិងកំពុង ស្ថិតនៅក្នងុសមុទ្រចិនខាង
ត្បូង ។

តាមការ ព្យាករណ៍ ព្យុះនេះនឹងធ្វើដំណើរមកដល់ឆ្នេរប្រទេសវៀតណមភាគកណ្តាលនៅថ្ងៃទី
០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ និងត្រូវថយឥទ្ឋិពលមកជាវិសម្ពាធវិញ។ដោយឡែកនៅថ្ងៃទី០៨ ខែ
វិច្ឆិកា ឆ្នាំ២០១៣ នឹងមាន វិសម្ពាធថ្មីមួយទៀត ធ្វើដំណើរកាត់លើផ្ទៃសមុទ្រភាគខាងត្បូង
ជ្រោយឥណ្ឌូចិន។

ស្ថានភាពបាតុភូត អាកាសធាតុទាំងពីរខាងនេះ អាចនឹងបង្កឲ្យព្រះរាជាណាចក្រកម្ពុជា មាន
ស្ថានភាព អាកាសធាតុ។

ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០១៣ មានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរនៅ តាមបណ្តាល
ខេត្ត មួយចំនួន ខេត្តពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ
កំពត កែប និង ខេត្តព្រះសីហនុ។

ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០១៣ មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅតាមណ្តាល
រាជធានី ខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តពោធិសាត់ បាត់ដំបង កំពង់ស្ពឺ កណ្តាល
ស្វាយរៀង ព្រៃវែង តាកែវ កំពត កែប និងខេត្តព្រះសីហនុ ។ ផ្ទៃសមុទ្រអាចនឹងមានខ្យល់
ខ្លាំង។ រលកសមុទ្រមានកំពស់ពី០១ ម៉ែត្រ ទៅ ០២ ម៉ែត្រ។

ក្រសួងធនធានទឹក សូមឲ្យក្រសួងស្ថាប័នពាក់ព័ន្ឋអាជ្ញាធរ ដែនដីនិងសាធារណជន មេត្តា
ជ្រាប ជាព័ត៌មាន ពិសេសចំពោះបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ សូម
បង្កើនការយកចិត្តទុកដាក់ប្រុង ប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើន
មានឡើងជាយថាហេតុ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ