CamNews

ព័ត៌មានជាតិ 

នគរបាល ខណ្ឌ មានជ័យម្នាក់ ដេកស្លាប់ លើប៉ៅអ៊ី ក្នុងអធិការដ្ឋាន សង្ស័យគាំងបេះដូង

ភ្នំពេញ ៖មន្រ្តីនគរបាលខណ្ឌមានជ័យ លោក ស៊ុំ មុន្នី ប្រធានផ្នែកកោសល្យ វិច័យនគរបាល  បានស្លាប់បាត់ បង់ជីវិតនៅ ក្នុងបន្ទប់របស់ខ្លួន នៅក្នុងអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ អតីតខណ្ឌ មានជ័យ ក្នុងទឹកដីសង្កាត់ច្បារ អំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌច្បារអំពៅមួយរូប បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា១០ និង៥០នាទី លោកបានឡើងទៅបន្ទប់ របស់លោក ស៊ុំ មុន្នី ដែលស្ថិតនៅជាន់ទី១ ហើយប្រទះឃើញ លោក ស៊ុំ មុន្នី ដេកនៅលើកៅអីផ្អែកក្បាល ទៅនឹងបង្អួច ស្លៀក ខោខ្លី មានពាក់វែនតា ហើយដំបូង ឡើយគេនឹងស្មានថា លោក ស៊ុំ មុន្នី ដេក ក៏ទៅអង្រួន ក៏ស្រាប់តែគេឃើញខ្លួន ប្រាណ របស់គាត់បានរឹងអស់ទៅហើយ ដែលគេអាចនិយាយបានថា លោកអាចស្លាប់តាំងពី៨ព្រឹកថ្ងៃទី១៥ ខែកក្កដា មកម្ល៉េះ ។

មន្រ្តីនគរបាលរូបនោះបាននិយាយបន្តថា លោក ស៊ុំ មុន្នី គឺជាមន្ត្រី នគរបាល ទទួលការងារជាអ្នកពិនិត្យសាកសព និងពិនិត្យ ចំណុចកើត ហេតុណាមួយដែលកើតឡើង ។

លោក ស៊ុំ មុន្នី ជាប្រធានផ្នែក កោសល្យវិច័យ ខណ្ឌមានជ័យ តែដោយសារអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យមិនទាន់រៀប រយ ទើបលោកនៅធ្វើការកន្លែងចាស់សិន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news