CamNews

ព័ត៌មានជាតិ 

ហ៊ីយ៉ាន់ដាយ រេចង្កូត បុករថយន្ត ដឹកកម្មករ របួសធ្ងន់ ស្រាល ជិត៤០នាក់ នៅតាម ផ្លូវជាតិលេខ៣

ភ្នំពេញ៖ រថយន្ត ហ៊ីយ៉ាន់ដាយ ប្រភេទដឹកដីមួយគ្រឿង បានរេចង្កូតបុករថយន្តកូរ៉េ ដឹកកម្មករ
កម្មការិនី តាមផ្លូវ ជាតិលេខ៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បណ្តាលឲ្យកម្មករ កម្មការិនី
និងអ្នកបើករថយន្ត រងរបួសធ្ងន់ស្រាលជិត៤០នាក់ កាលពីវេលាម៉ោង ៦៖៣០នាទី ព្រឹកថ្ងៃទី
១៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ។

សេក្តីរាយការណ៍ ពីសមត្ថកិច្ច នៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មាន
រថយន្តដឹកដី ប្រភេទហ៊ីយ៉ាន់ដាយ មួយគ្រឿង ដែលជារថយន្ត ដឹកដី បានបើកក្នុងទិសដៅ
ពីជើងទៅត្បូង ដល់មកដល់ ចំណុចកើតហេតុ ទល់មុខរោងចក្រ ទឹកថ្លា ស្រាប់តែរេចង្កូត បុក
រថយន្តកូរ៉េ ដឹកកម្មករ កម្មការិនី ដែលកំពុងជិះ ទៅធ្វើការ បណ្តាលឲ្យកម្មករ កម្មការិនី បាក់ដៃ
បាក់ជើង និងអ្នកបើករថយន្ត គាប់ជាប់នៅ ក្នុងកាប៊ីន តែត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះទាន់។

ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ