ភ្នំពេញ ៖ ស្រីស្អាតម្នាក់អាយុជាង ២០ឆ្នាំ ដែលគេមិនស្គាល់អត្តសញ្ញាណ រួមដំណើរដោយនារីវ័យ
ក្មេង ២នាក់ ផ្សេងទៀត ពេលកំពុងបើករថយន្តតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី លុះដល់ភូមិបប្រ៉ក
ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែរថយន្ត ដាច់រ៉ូទីល( កន្លែងកាច់ចង្កូត)
បណ្តាលឲ្យកកស្ទះ ចរាចរអស់ជាង ១ម៉ោង កាលពីវេលាម៉ោង ១១និង១០នាទី ព្រឹកថ្ងៃទី៣១ ខែ
សីហា ឆ្នាំ២០១៣ នេះ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រីស្អាតរូបនេះ បើករថយន្តលុច្សស៊ីសតូច
LS 400 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2D-1645 ប៉ុន្តែគ្មាននរណាម្នាក់ស្គាល់អត្តសញ្ញាណនោះ
ទេ ហើយពេល ជួបរឿងនេះ គេ ឃើញមនុស្សម្នាក់ប្រហែលជាបងប្អូន បាននាំជាងមកជួសជុល
រថយន្តនៅកន្លែងខូច រហូត ដល់ម៉ោងជាង ១២ ថ្ងៃត្រង់ទើបធ្វើហើយ រួចក៏បើកចេញទៅទាំងមិន
បានអរគុណមួយម៉ាត់ ដល់សមត្ថកិច្ច ដែលខំសម្រួលចរាចរ នៅទីនោះឡើយ។
យ៉ាងណាក៏ដោយ ក្រោយមានករណីនេះកើតឡើង ដែលនាំឲ្យមានការកកស្ទះចរាចរនោះ គេបាន
ឃើញ កម្លាំង នគរបាលចរាចរ និងកម្លាំងនគរបាលមូលដ្ឋានចុះទៅអន្តរាគមន៍ ជួយសម្រួលចរាចរ
ប៉ុន្តែមិនទទួល ពាក្យអរគុណ មួយម៉ាត់ពីម្ចាស់រថយន្តនោះទេ៕



ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល